ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សមាគម​ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ បាន​តម្លើង​ផ្ទាំង​ប៉ាណូ ដែល​គាំទ្រ​ពី​សហភាព​អឺរ៉ុប (EU) ផ្សព្វផ្សាយ​ពី​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុ​វត្តិភាព និង​វិធានការ ទប់ស្កាត់​ការី​ករាល ជំងឺ​កូ​វីដ ១៩ (៣ ការពារ ៣ កុំ​) និង​ការផ្តល់សេវា របស់​ច្រកចេញចូល​តែមួយ នៅ​គ្រប់​ឃុំ សង្កាត់ ទាំង ៦៥ នៃ ៩ ស្រុក ក្រុង ទូទាំង​ខេត្តបន្ទាយមានជ័យ ។​

​លោក ជាម សុខ ប្រធាន​សមាគម ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ លោក នាង ហាវ អភិបាលរង ក្រុង​សិរីសោភ័ណ និង​អាជ្ញាធរ​មូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ បានរួម​គ្នា​តម្លើង​ផ្ទាំង ប៉ាណូ ប្រើ​រយៈពេល ៤ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១១.១២.១៣ និង​នៅ​ថ្ងៃ ១៤ ខែកញ្ញា ឆ្នាំ​២០២១​។

​លោក ជាម សុខ បាន​និយាយថាៈ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្ដេច​បាន​ខិតខំ ពុះពារ​គ្រប់​ឧបសគ្គ ទើប​ប្រទេសជាតិ​យើង មាន​សុខសន្តិភាព ពេញលេញ មកដល់​បច្ចុប្បន្ននេះ​។

​លោក​បាន​បន្តថាៈ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានទទួល​ផ្ទាំង​ប៉ាណូ ផ្សព្វផ្សាយ នាពេលនេះ ដោយមាន​ការគាំទ្រ​ថវិកា ពី​សហគមន៍​អឺរ៉ុប ( EU ) តាមរយៈ​គម្រោង​អភិវឌ្ឍន៍ សមត្ថភាព​ស្ថាប័ន និង​ការប្រតិបត្តិ​របស់ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ផ្តួចផ្តើមឡើង​ដោយ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ខេត្តពោធិសាត់ សហការ​ដោយ​អង្គការ អេ​ដ អេ អាក់ ស្យុ​ង (AEA) និង API សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ​។​

​ផ្ទាំង​ប៉ាណូ​ដែល​បាន​តម្លើង មាន​ចំនួន ៧៤ ផ្ទាំង​ប៉ាណូ មាន​ខ្នាត ១,៥ ម៉ែត្រ គុណ​នឹង ២,០ ម៉ែត្រ ភ្ជាប់​ដោយ​ជើង​ទម្រ កម្ពស់ ៣,៥ ម៉ែត្រ ពី​ដី សម្រាប់​តម្លើង នៅតាម​ទីតាំង​ក្បែរ​សាលាក្រុង ស្រុក ទាំង ៩ និង​ក្បែរ​សាលាឃុំ សង្កាត់​ទាំង ៦៥ ក្នុង​ខេត្តបន្ទាយមានជ័យ​៕/V​