ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣-០៩-២០២១នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីរាជការ បានចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់មេរោគ សាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន០៤ទីតាំង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីត្រៀម បើកដំណើរការវិញនាពេលខាងមុខ ។
ក្នុងឱកាសនោះដែរដោយមានការយកចិត្តទុកដាក់ចំពោះការខ្វះខាតរបស់សាលាលោកអភិបាលខណ្ឌឫស្សីកែវ បានផ្តល់ជូន សាលានីមួយៗ នូវ ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង, ទឹកថ្នាំ ០១កាន និងម៉ាស ២០ប្រអប៕