ដោយៈ គ្រញូង / បាត់ដំបង៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត កាលពីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនមុខសញ្ញា ជួញដូរស្រីប្រុស ២ នាក់ និងថ្នាំញៀនជិត ៨០ ក្រាម ទៅតុលាការ ក្រោយពេលកម្លាំងប្រឆាំងគ្រឿងញៀន ស្រុកបវេល សហការជាមូយ កម្លាំងព្រហ្មទណ្ឌចុះឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាល ស្រុកបវេល បានឲ្យដឹងថាៈ មុខសញ្ញាជួញដូរគ្រឿង ញៀន ទាំង ២ នាក់ មានៈ ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល និងឈ្មោះ ស៊ឹម លៅយ៉ា ភេទស្រី អាយុ ២២ ឆ្នាំ នៅភូមោកណ្តោល ឃុំ-ស្រុកបវេល។ ចំណែកវត្ថុតាងដែលដកហូតបាន រូមមាន: ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៤ ថង់ ទំងន់ ៧៨,៤២ ក្រាម ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន យ៉ាម៉ា (WY) ចំនួន ៦ គ្រាប់ ១ ចំហៀង ទម្ងន់ ០,៦០ ក្រាម និងរថយន្ត១គ្រឿង ម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW 9733 មានលេខតួ និងលេខម៉ាស៊ីន JTDKB22U 640029252 ។
បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលខេត្ត កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕/V