​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្តតាម​បញ្ជា​ដឹកនាំ​របស់លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឫស្សីកែវ និង​យោងតាម​ស្មារតី​លិខិត​ជូនដំណឹង​លេខ ០៧៣/២១​សជណ ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខណ្ឌ​បាន​ចុះ​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៩​ទីតាំង រួមមាន​៖
១-​សាលា មី​គី​វេ ផ្លូវ​ឈ្នះ​ឈ្នះ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​
២-​សាលា ហ្វែ​ស​វេស​វើ​ល ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​
៣-​សាលា ប៊ែ​ល​ធី (​សាខា​១៧) ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​
៤-​សាលា​ឥស្លាម អាល់​អៀរ​សាន ផ្លូវជាតិ​លេខ​៥ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១
៥-​សាលា អាមេរិកាំង​ប្រ៊ី​ដ ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦
៦-​សាលា បញ្ញា​សាស្ត្រ ផ្លូវ​លេខ​៥៩៨ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦
៧-​សាលា អា​រី​ហ្សូ​ន ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦
៨-​សាលា អាមេរិកាំង​ប្រ៊ី​ដ ផ្លូវ​លេខ​៩០៧ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ​
៩-​សាលា ខេ​ម​ហ្វឺត ផ្លូវ​លេខ​៩០៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១​។​

​ជា​លទ្ធផល​ឃើញថា​គ្រឹះស្ថានសិក្សា​ខាងលើ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គោលការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​អាច​បើក​អាច​ឲ្យ​ដំណើរ​ឡើងវិញ​បាន ចំពោះ​កម្រិតសិក្សា​អនុវិទ្យាល័យ និង​វិទ្យាល័យ​៕​