ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ដើមឈើ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង​

1290
ចែករម្លែក

​សៀមរាប​៖ វេលា​ម៉ោង​១៨:៣០​នាទី កាល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាលអោយ​ដើមឈើ​បាក់​ដើមឈើ​សង្កត់​លំនៅឋានរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ចំនួន​០២​ខ្នង​រង​ការខូចខាត​។

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ដើមឈើ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង (​រូប​៖ គូលែន​)

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ទី​១ ឈ្មោះ​សែម វ័រ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​វឿន ម៉ុ​ន អាយុ​២៧​ឆ្នាំ មានកូន​បីនាក់​។ មាន​ដើម​គោ រលំ​បាក់​សង្កត់​រោង​ផ្ទះបាយ​ខូច​ទាំងស្រុង និង ផ្ទះ​ទំ​ហ​៥​ម៉ែត្រ​គុណ ៦​ម៉ែត្រ​, បាក់​សំយាប់ផ្ទះ​ខូច​ស​ង្ក័​សី​ចំនួន​៩​សន្លឹក និង​បែក​ពាង​ចំនួន​មួយ ប៉ុន្តែ​ពុំមាន​មនុស្ស​ត្រូវរបួស​ទេ​។

​ដោយឡែក​គ្រួសារ​ទី​២ ម្ចាស់ផ្ទះ​ឈ្មោះ​ពៅ ឃា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សេះ ដើម​អំពិល បាក់​សង្កត់​លើដំបូល​ផ្ទះ ធ្វើ​ឲ្យ​ខូច រហែក​ស​ង្ក័​សី ចំនួន​សន្លឹក​ពុំមាន​មនុស្ស​របួស​៕ ដោយ​៖ គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម