​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

1091
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​រវល់​តែ​ងាកមើល​ស្រីៗ​ដែល​កំពុង​អង្គុយ​ឈរ​តំរៀបជួរ រង់ចាំ​ទទួលភ្ញៀវ​តាម​មុខ​ហាង​ខារ៉ាអូខេ​បែ​ជា​ជ្រុល​ទៅបុក​ថ្ម​ចែកផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​។​

ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​២០០៤​ទល់មុខ​ហាង​ខារ៉ាអូខេ​មាន​លាភ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៨​នឹង​៥០​នាទី​យប់​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ​២០១៨ ។​

​ប្រភព​បានឱ្យដឹងថា​ជ​ន​រងគ្រោះ​ឈ្មោះ​ឈៀង​ណា​រិ​ទ្ធ​មាន​អាយុ​២៦​ឆ្នាំ​មុខរបរ​ជាងដែក​ស្នាក់នៅ​សង្កាត់​ក្រាំង​ថ្នុ​ង ខណ្ឌ​សែន​សុខ ។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GC-0519 ។​

ពលរដ្ឋ​បានឱ្យដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​សង្ស័យ​បាន​ប្រើប្រាស់​ជាតិ​ស្រវឹង​ផង បើក​ម៉ូតូ​លឿន តាម​បណ្តោយ​ផ្លូវ​២០០៤ ពី​កើ​តទៅ​លិច​។ លុះដល់​ចំណុច​ខាងលើ សំបូរ​ដោយ​ហាង KTV នៅ​ឈរ​មុខ​ហាង​នីមួយៗ មាន​ស្រីៗ ស្រស់ស្អាត ឈរ​រ​ន្ទឹ​ង​រង់ចាំ​ទទួលភ្ញៀវ ។​

​ប្រភព​ដដែល​បាន​បន្តថា​ស្រប​ពេលដែល​ជនរងគ្រោះ​រវល់​តែ​ងាកមើល​តាម​មុខ​ហាង​ស្រាប់តែ​ជ្រុល​រេ​ចង្កូត​ទៅបុក​ថ្ម​ចែកផ្លូវ បណ្តាលឱ្យ​ដួល​បោក​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តង ។​ក្រោយ​កើតហេតុ​ក្រុមគ្រួសារ​បានមក​ដល់​ហើយ​យក​សព​ទៅ​តំកល់ទុក​នៅ​វត្ត​ក្រាំង​ថ្នុ​ង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម