ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធវីដេអូ ZOOM ដើម្បីបើកឱ្យដំណើរការ សាកល្បងគ្រឹះស្ថានអប់រំ ទាំងវិស័យរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលមានហានិភ័យទាប ក្នុងស្ថានភាពកូវីដ១៩។
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងអភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ នៅខេត្តកំពង់ឆ្នាំង នឹង សាកល្បងបើកឱ្យដំណើរការ សាលារៀនឡើងវិញ នៅតាមទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដែលមានហានិភ័យទាប និងធានាថា មានសុវត្ថិភាពផងដែរ ។
លោក ស្រ៊ន សំឫទ្ធី បានជំរុញអោយអាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យអប់រំ ក្រុង ស្រុក អាជ្ញាធមូលដ្ឋាន សហការជាមួយអាណាព្យបាល យកចិត្តទុកដាក់ ក្នុងការរៀបចំសាលាឡើងវិញ ដោយគិតគូរពីវិធានការ សុខភាព និងអនាម័យ ៣ ការពារ ៣ កុំ និងការរៀបចំប្រព័ន្ធសិក្សា តាមគោលការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាល នៃបរិបទថ្មីនេះ៕/V