​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: ភ្លៀង​នៅតែ​បាន​បន្ត​ធ្លា​ក់ជាប់ៗ​គ្នា ទាំងយប់ ទាំង​ថ្ងៃ ធ្វើអោយ​ស្ថានភាព ទឹកភ្លៀង ហូរ​ពី​ស្ទឹង​ខាងលើ ចាក់​ចូលក្នុង​បឹង និង​ទន្លេ ធ្វើអោយ​ផ្លូវលំ និង​ទំនប់​បង្ហៀរទឹក មួយកន្លែង ជន់​លិច​កាត់​ផ្លូវ ធ្វើដំណើរ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ នៅពេល​ទឹក​ទន្លេសាប មានការ​កើនឡើង នៅ​ស្ថានីយ៍​ជលសា​ស្ត្រ ផ្សារ​ក្រោម ។​

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុន​ថុ​ន បានអោយដឹង​នៅ​ថ្ងៃទី​១៤ កញ្ញា ២០២១​នេះ​ថាៈ ស្ថានភាព​ទឹកទន្លេ នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ផ្សារ​ក្រោម មាន​កម្ពស់ ៦,១៤ ម៉ែត្រ នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០២០ ទឹកទន្លេ មាន​កម្ពស់ ៤,៩៤ ម៉ែត្រ កម្ពស់​ទឹកទន្លេ ដែល​ត្រូវ​ប្រុងប្រយ័ត្ន ១១ ម៉ែត្រ ។​

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧុ​តុ​និយម ខេត្តកំពង់ឆ្នាំង បានអោយដឹង​បន្ថែមទៀតថាៈ ស្ថានភាព​របប ទឹកភ្លៀង ទទួលបាន ៨ ស្រុក ដែលមាន​កម្រិត ១២-.៩៦,៥០ ម​.​ម នៅក្នុង​ស្រុក​ទឹកផុស ។​
​លោក​បាន​អោយដឹងទៀតថាៈ ស្ថានភាព​ទឹកភ្លៀង នៅតែ​ធ្លា​ក់នៅ ផ្នែក​ខាងលើ ដែល​ធ្វើអោយ​ទឹក ទន្លេសាប នៅតែ​បន្ត​ការកើនឡើង បើទោះជា​មាន​ភ្លៀង ខ្យល់ ផ្គរលាន់ រន្ទះ ពិសេស មិនបាន​បង្ក​អោយ មាន​ផលប៉ះពាល់ ដល់​ស្រែចំការ លំនៅឋាន ឬ​សត្វពាហនៈ របស់​បងប្អូន​ប្រជាពលរដ្ឋ នោះឡើយ ។​

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ខេត្ត ចេញទៅ​ស្រែចំការ មើល​គោ ក្របី និង​ការធ្វើដំណើរ​តាមផ្លូវ​ទឹក ត្រូវតែ​រូតរះ​វិល​ចូល លំនៅឋាន​វិញ អោយបាន​ពីថ្ងៃ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន ជាប់​ជានិច្ច ចំពោះ​គ្រោះមហន្តរាយ ដោយ​ធម្មជាតិ ភ្លៀង ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ដែល​បង្កអោយមាន​ផលប៉ះពាល់ ដល់​អាយុជីវិត​៕/V​