ដោយៈតារារិទ្ធ/ភ្នំពេញៈនៅរាត្រីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរៀបរាប់ទាក់ទងទៅនឹងការវ៉ាក់សាំងដូសទី៣ឬដូសជំរុញ កាល ពីព្រឹកមិញ។
សម្តេចតេជោ បានសរសេរថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញរយៈពេល១០ម៉ោងកន្លងមកនេះ
សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជា
ធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ”។
សម្តេចបានបន្តថាចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះក្រោយការចាក់វ៉ាក់សាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល។
កាលពីព្រឹកមិញសម្តេចតេជោហ៊ុនសែនបានសរសេរលើបណ្តាញសង្គមដដែលថាថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់(តែពីរនាក់បានហើយយាយនិងតានៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។
សម្តេចបន្តថាយើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយ:ពេលពី៤ទៅ៦ខែ៕សរន