​ប្រែ​សម្រួលៈ​វាសនា​៖ នៅ​មួយ​ថ្ងៃក្រោយ​លោកស្រី​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដោយ​ហេតុផល​សុខភាព មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​លោកស្រី អ៊ុង​សាន ​ស៊ូ​ជី បាន​វិល​ទៅកាន់​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រឈម​ការចោទប្រកាន់​ពី​បទ​ញុះញង់​និង​រំលោភ​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេធាវី​របស់​លោកស្រី

​ស៊ូ​ជី និង​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី ត្រូវបាន​យោធា​ទម្លាក់​នៅក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ដែល​បាន​បង្ក​ការបះបោរ​មហាជន​និង​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​កងទ័ព​។​

​ដោយ​ត្រូវបាន​កាត់ផ្តាច់​ពី​ពិភព​ខាងក្រៅ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​វ័យ​៧៦​ឆ្នាំ​រូប​នេះ ប្រឈម​ការចោទប្រកាន់​មួយ​ចំនួន​ដែល​អាច​អោយ​លោកស្រី​ជាប់គុក​ជាង​១​ទសវត្សរ៍​។​សវនាការ​​កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​លើក​ពេល​បន្ទាប់​ពី​ស៊ូ​ជី​ជួប​អ្វី​ដែល​មេធាវី​បាន​និយាយថា «​ការពុល​រថយន្ត​»​ក្នុងពេល​ត្រូវបាន​នាំ​ខ្លួន​ចេញពី​ផ្ទះ​បង្ខាំង​ខ្លួន​ទៅកាន់​តុលាការ​។​

​យោង​តាម​មេធាវី ឃី​ន មួង ហ្សរ លោកស្រី​ស៊ូ​ជី​នៅ​ធី​ងធោង​វិលមុខ​នៅឡើយ​។​លោក​បាន​បន្ថែមថា សវនាការ​នេះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​លោក​ស្រី​ស៊ូ​ជី​ពី​បទ​រំលោភ​ការ​រឹតត្បិត​ប្រឆាំង​​វីរុស​កូរ៉ូណា​ក្នុងអំឡុងពេល​យុទ្ធនា​ការបោះឆ្នោ​តដែល​នាំ​អោយ​គណបក្ស​របស់​លោកស្រី​ឈ្នះឆ្នោត​កាលពី​ឆ្នាំមុន​។​វា​ត្រូវ​បាន​លើក​ពេល​ដោយសារ​សាក្សី​មិន​បាន​បង្ហាញខ្លួន​។​

​ទោះជា​យ៉ាងណា​មេធាវី​របស់​ស៊ូ​ជី​បាន​បដិសេធ​ការចោទប្រកាន់​។​

​ក្រុមអ្នកកាសែត​ត្រូវបាន​ហាម​ចូល​យក​ព័ត៌មាន​អំពី​សវនាការ​លោកស្រី​ស៊ូ​ជី ដែល​ក៏​ប្រឈម​ការចោទប្រកាន់​ពី​បទ​បះបោរ ទទួល​សំណូក​និង​ការរំលោភច្បាប់​ការសម្ងាត់​រដ្ឋ​៕

លោកស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​យោធា​ទម្លា្កក់​ក្នុង​រដ្ឋប្រហារ​