ដោយ:រ៉ាម៉ន/ភ្នំពេញ:ក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យធីតា សហការជាមួយ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ និង លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានចុះយកសំណាកលើកទី ៤ ទៅលើអាជីករផ្សារធំថ្មីលក់គ្រឿងហូបចុកប៉ុន្តែ អវិជ្ជមានទាំងអស់ ។ ប៉ុន្តែមានវិជ្ជមានកូវីដ ១៩ ម្នាក់ដែលមកពីសង្កាត់ ផ្សារថ្មីទី៣។

លោកស្រី ប៉ុន ដានីអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្បានឱ្យដឹងថា៖ក្រុមការងារនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១បានរៀបចំ នៅទីតាំងដដែល(ខាងលិចផ្សារ)ដោយចងខ្សែបិទផ្លូវសម្រួលដល់ក្រុមគ្រូពេទ្យក្នុងការចុះយកសំណាកលើអាជីវករដើម្បីរុករកការឆ្លងការរីករាលដាលនៃជំងឺកូវីដ១៩ឬជំងឺបំប្លែងថ្មី(Delta)។ ជាលទ្ធផលអាជីវករចំនួន៣៩៩នាក់អវិជ្ជមានទាំង អស់។ មកពីសង្កាត់ផ្សារថ្មីទី១ ចំនួន ១៥នាក់អវិជ្ជមានដែរ ។ ប៉ុន្តែ មកពីសង្កាត់ផ្សារថ្មីទី៣ ម្នាក់មានវិជ្ជមានកូវីដ ១៩ ។ សរុបរួម៤១៥នាក់ ប្រុស១៣៣នាក់។

គួរំលឹកថាការយកសំណាកលើកទី១នៅល្ងាចថ្ងៃទី២៦ខែសីហាចំនួន៣៥៦នាក់ឃើញវិជ្ជមានម្នាក់។លើកទី២.នៅព្រឹកថ្ងៃទី៣ខែកញ្ញាលើអាជីវករចំនួន៤៤១នាក់(ស្រី៣០៤នាក់)លទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា។លើកទី៣.នៅថ្ងៃទី១១ខែកញ្ញាលើអាជីវករចំនួន៣៦៣នាក់ជាលទ្ធផលអវិជ្ជមានទាំងអស់និងលើកទី៤នៅរសៀលថ្ងៃទី១៤ខែកញ្ញានេះមានចំនួន៤១៥នាក់ប្រុស១៣៣នាក់ (អវិជ្ជមានទាំងអស់)។

អាជ្ញាធរបញ្ជាក់ថាក្នុងការពិនិត្យសំណាកនេះដែរបានរកឃើញ(វិជ្ជមានម្នាក់ភេទប្រុសមិនមែនជាជាអាជីវករផ្សារធំថ្មីទេ គាត់មកពីសង្កាត់ផ្សារថ្មី៣ ដោយគាត់មិនស្រួលក៏ចូលមកតេស្តសំណាកក៏ចេញលទ្ធផលវិជ្ជមានតែម្តង៕សរន