ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំងនិងលោក ឈាង ចន្ធី អនុប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំង រួមនិងសហការីបានអញ្ជើញរួមគ្នាចុះសាក សួរសុខទុក្ខលោកស្រី កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោកស្រី សិ្ថតក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះលោកស្រី ពេជ សូភា បានសាកសួសុខទុកនិងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិមេត្តាតាមជួយឃុំគ្រង ថែរក្សាលោកស្រីនិងសូមឱ្យមានសុខភាពល្អជន្មាយុយឺនយូរនិងជៀសផុតពីរោគចង្រៃនេះដើម្បីបំរើប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរប្រតិភូបាននាំយកគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ របស់លោកស្រី វណ្ណ លុយអនុប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងសម្ភារថវិការបស់មន្ទីកិច្ចការនារីខេត្តជូនដល់លោកស្រី អ្នកតំណាងរាស្ត្រ៕សរន