ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសពីការបន្ត រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន ៦៦នាក់និងអ្នកស្លាប់ថ្មីមួយនាក់។

អ្នកដែលមានវិជ្ជមានកូវីដរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង , មណ្ឌល ព្យាបាលសាលាបឋមសិក្សា គំរូក្រុង , មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុនសែន ទឹកហូត , មណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង មណ្ឌល វិទ្យាល័យហ៊ុនសែន បរិបូណ៌ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា មកដល់ពេលនេះខេត្តកំពង់ឆ្នាំង មាន អ្នកឆ្លងកូវីដ ៣.១២៣ នាក់ , អ្នក ដែលបានជាសះស្បើយចំនួន ២.៦៨៥ នាក់ , អ្នកស្លាប់ចំនួន ៩៣ នាក់ និង អ្នក កំពុងសម្រាកព្យាបាលចំនួន ៣៤៦នាក់ ៕សរន
សូមជូនសេចក្តីប្រកាសព័ត៌មាន៖