​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​

992
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តូ​រី​ស​បុក​ជា​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧​និង​៣៨​ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៤​ខែឧសភា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​វ៉េង​ន​ន់​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​គគី​ឃុំ​លាយ​បូ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៦​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ9397​។

​ជិះ​ឌុប​ស្រី​ពីរ​នាក់​មានឈ្មោះ ផេង សុធា​អាយុ​១៨​ឆ្នាំ (​របួសធ្ងន់ ) និង​ឈ្មោះ​ហាន ចាន់​និ​ត​អាយុ​១៨​ឆ្នាំ (​របួសធ្ងន់​)​។ អ្នក​ទាំងពីរ​នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត​។​

ប្រភព​បាន​បន្តថា​ម៉ូតូ​បើក​ពី​កើ​តទៅ​លិច​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ពណ៍​ខ្មៅ​លា​យស​ពាក់​ស្លាក​លេខ​កំពង់ចាម​2A1406​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​អ្នករួមដំណើ​រងរបួស​ធ្ងន់​។​

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញា (​ចុះ​រត់​គេចខ្លួនបាត់​) បើកបរ​បញ្ច្រាសទិស​គ្នា​ហើយ​បាន​បត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​អ្នករបួស​បាន​បញ្ជូនទៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង​។​ចំពោះ​វត្ថុតាង​ទាំង​០២​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម