​ដោយ​៖ រ៉ា​ម៉ន / កណ្ដាល​៖ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាលរង ខេត្តកណ្តាល បាន​ដឹកនាំ​លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព គណៈ​អភិបាលស្រុក លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះ​ពិនិត្យ​ដំណើរ​ការរៀន និង​បង្រៀន តាម​បណ្តុំ​គ្រឹះស្ថាន សិក្សា​សាធារណៈ នៅតាម​ភូមិសាស្ត្រ ដែលមាន​ហានិភ័យ​ទាប ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​ល្វាឯម​។

​លោក នុត ពុធ​ដា​រ៉ា បាន​បញ្ជាក់ថា​៖ សាលារៀន​ដែល​បើក​បង្រៀន និង​រៀន ពី​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ ដោយ​អនុវត្តតាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ សុខាភិបាល និង​សេចក្តីណែនាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សិស្ស​ទាំងអស់ សុទ្ធតែ​បានទទួល ការចាក់​វ៉ាក់សាំង រួចរាល់​៕/V​