ដោយ៖ រ៉ាម៉ន / កណ្ដាល៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរង ខេត្តកណ្តាល បានដឹកនាំលោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យដំណើរការរៀន និងបង្រៀន តាមបណ្តុំគ្រឹះស្ថាន សិក្សាសាធារណៈ នៅតាមភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។