ដោយ:ប.ជ័យ / បន្ទាយមានជ័យ:ពលរដ្ឋនៅតំបន់បិទខ្ទប់៣ភូមិនៅឃុំអូរបីជាន់ទទួលស្បៀងអាហារកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ ។

លោកស្រី នួម សុភ័ណតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យអមដំណើរដោយ លោក នង ធឿន អភិបាលរងស្រុក លោក អួន ពិសី ប្រធានការិយាល័យនីតិកម្ម លោក តុល សារិន មេឃុំអូរបីជាន់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ កងកំលាំងទាំង៣ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលបានបិទខ្ទប់រយះពេល ១៤ ថ្ងៃ មានចំនួន ២៩២គ្រួសារ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ភូមិថ្នល់បត់ និងភូមិអូរបីជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ។

លោកនង ធឿន បានអោយដឹងថា៖ សម្ភារៈស្បៀងអាហារក្នុង០១គ្រួសារ ទទួលបាន:- អង្ករ ២០គីឡូ – មី ១កេស- ត្រីខ ១យួ ។

លោកបន្តថា អំណោយទាំងនោះ ជារបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ៕សរន