ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ពិភាក្សាគ្នា អំពី​កិច្ចសហប្រតិបត្តិការ វិស័យ​បរិស្ថាន រវាង​ប្រទេស​ទាំង ២ ជាពិសេស ការផលិត​ថាមពល និង ការគ្រប់គ្រង​ធនធានទឹក និង​ការកំណត់​ជំហរ របស់​កម្ពុជា សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦ នៃ​បណ្តា​ភាគី​អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26)​។​