ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានទទួលអំណោយពីសប្បុរសជន នៅសាលាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបម្រើសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។
អំណោយសប្បុរសជន គឺលោកស្រី សេង ដាលីន ដែលបានផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ឆ្នាំង រួមមានៈ អង្ករ ២ តោន ម៉ាស់១០០ប្រអប់ អាល់កុល៥កាន និងថវិកា ៤លានរៀល។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានឧបត្ថម្ភគាំទ្រ រាល់កិច្ចការងារសង្គម ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនឹងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវី១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ឱ្យមានប្រសិទ្ធភាព៕/V