​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រកាស ពី​ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស ចំនួន ២៥ នាក់ ជាសះស្បើយ​ថ្មី ១០ នាក់ និង​មាន​អ្នកស្លាប់​ថ្មី ១ នាក់​។

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង , មណ្ឌល​ព្យាបាល សាលាបឋមសិក្សា គំរូ​ក្រុង , មណ្ឌល​ព្យាបាល វិទ្យាល័យ តេ​ជោ ហ៊ុន សែន ទឹក​ហូត , មណ្ឌល ព្យាបាល វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង មណ្ឌល វិទ្យាល័យ ហ៊ុនសែន បរិបូណ៌ ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ៣.១៤៨ នាក់ , អ្នក​ដែល​បានជា​សះស្បើយ សរុប ចំនួន ២.៦៩៤​នាក់ , អ្នកស្លាប់​សរុប ចំនួន ៩៤ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ៣៦០​នាក់ ៕/V​