ដោយ:អង្គារ៍ហេង/ភ្នំពេញ.ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខបានអញ្ជើញ ពិនិត្យការបើកសាលារៀនវិទ្យាល័យទួលប្រាសាទសែនសុខនិងសាលារៀនក្នុងមូលដ្ឋានដែលនឹងត្រូវបើកដំណើរការរៀនឡើងវិញបន្ទាប់ពីផ្អាកដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩កន្លងមក។

នៅព្រឹកនេះដែរលោកអភិបាលខណ្ឌ បានអញ្ជើញទៅពិនិត្យ សាកសួរសុខទុក្ខលោកគ្រូអ្នកគ្រូនៅវិទ្យាល័យអប់រំពិសេស ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី និងបាននាំយកអំណោយផ្តល់ជូនដល់គណៈគ្រប់គ្រងសាលារួមមាន មី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវយួរ ត្រីខ ម៉ាស៊ីនបាញ់សម្លាប់មេរោគ ទឹកថ្នាំសម្លាប់មេរោគ និង ម៉ាស៕សរន