ដោយៈបាយ័ន/សៀមរាបៈរដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេលពីរសប្តាហ៍។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១រដ្ឋបាលខេត្តបានបញ្ជាក់ថាការបិទនេះគិតចាប់ពីថ្ងៃទី១៦ ខែកញ្ញាដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

សូមជូនសេចក្តីសម្រេច៖