ដោយៈភ្នំសន្ទុក-ភ្នំស្វាយ/កំពង់ធំៈអាជ្ញាធរស្រុកស្ទោងជំរុញអោយអាជីវករត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩តាមរយៈការពង្រឹងអនុវត្តវិធានការ៣កុំ៣ការពាររបសរាជរដ្ឋាភិបាលនិងវិធាននានារបស់ក្រសួងសុខាភិបាល។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១បានអញ្ជើញចុះពិនិត្យមើលស្ថានភាព សណ្តាប់ធ្នាប់ សន្តិសុខនិងអនាម័យសុខាភិបាលនៃការលក់ដូររបស់បង ប្អូនអាជីវករក្នុងផ្សាសេរីស្ទោងនិងផ្សារស្ទោង អភិវឌ្ឍន៍ ស្ថិតនៅទីរួមខេត្តក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។លោកអភិបាលស្រុកបាននិយាយទៅកាន់បង ប្អូនអាជីវករក្នុងផ្សារទាំងពីរខាងលើថា ដោយបានជំរុញឱ្យបងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មនៅទីនេះ ត្រូវចូលរួមពេញលេញក្នុងការទប់ស្កាត់កាឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ។
ទន្ទឹមនឹងនោះ លោកសាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អាជីវករទាំងអស់ដែលបានទៅទទួលការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩គ្រប់ៗគ្នា ដែលជាការជួយបង្កើនភាពស៊ាំក្នុងសង្គម ហើយសុំអោយបងប្អូនបន្តអនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តអោយបានជាប់ជាប្រចាំ នូវវិធានបីការពារ បីកុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិនត្រូវភ្លេចខ្លួនជាដាច់ខាតជាមួយកូវីដ១៩។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោង នឹងចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ សំដៅកាត់ផ្តាច់ការឆ្លងករណីថ្មីនៃមេរោគកូវីដ១៩ ក្នុងសហគមន៍។
ក៏ដូចជាការត្រៀមលក្ខណៈក្នុងការបើកអោយដំណើរការសាលារៀនសាកល្បងក្នុងស្រុកស្ទោងនៅថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០២១ ៕សរន