ដោយ:ប.ជ័យ / បន្ទាយមានជ័យ: លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីជ័យ ណារី ជាភរិយានិងក្រុមគ្រួសារញាតិមិត្ត ពុទ្ធបរិស័ទជាពុទ្ធសាសនូបត្ថម្ភកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១ បាននិមន្តព្រះសង្ឃនិងអញ្ជើញអាចារ្យធ្វើពីធីសែនក្រុងពាលីឬសុំម្ចាស់ទឹកម្ចាស់ដី ព្រមទាំងពេលាដើម្បីសាងសង់កុដិនិងចេតិយទុកជាសម្បត្តិក្នុង វត្តហ្លួងស៊ីសុវត្ថិរតនារាមនាភូមិវត្តហ្លួង ឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
យោងអាចារ្យនិងព្រះអង្គមេវត្ត(ចៅអធិការ) បានអោយដឹងពីប្រវត្តិវត្តនេះថា ៖ វត្តហ្លួងស៊ីសុវត្ថិរតនារាមនេះនិងព្រះអង្គធំក្នុងវិហារកសាងឡើងក្នុង ពស ២៤៦៤ គស១៩២០ ឬអាយុ១០១ឆ្នាំហើយ គឺក្នុងរជ្ជកាលនិងថ្វាយព្រះនាមកិត្តិយសចំពោះព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ។
សូមបញ្ជាក់ដែរថា លោកឪពុក អ្នកម្តាយរបស់លោកស្រីជ័យ ណារី (ភរិយាលោកអ៊ុ រាត្រី ) មានស្រុកកំណើតនៅភូមិវត្តហ្លួងឃុំឬស្សីក្រោកនោះ ។ក្នុងនោះលោកឳពុក របស់លោកស្រីបានទទួលមរណភាពហើយដោយជរានិងរោគាពាធ៕សរន