​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ស្ថានទូត​ចិន​នៅ​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រតិកម្ម​នឹង​សន្ធិសញ្ញា​សន្តិសុខ​ថ្មី​មួយ ដែល​អាម៉េរិក អង់គ្លេស​និង​អូស្ត្រាលី​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ដោយ​ថា​ប្រទេស​ទាំង​​នេះ​គួរ​«​ជម្រូ​ហចោល​គំនិត​សង្គ្រាមត្រជាក់​និង​សេចក្តី​លំអៀង​ខាង​មនោគមវិជ្ជា​របស់គេ​»​។​

​អាម៉េរិក អង់គ្លេស​និង​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​នឹង​បង្កើត​ភាព​ជា​ដៃគូ​សន្តិសុខ​មួយ​សំរាប់​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​នឹង​រួម​មាន​ការបំពាក់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​​នុយគ្លេអ៊ែរ​ដល់​ប្រទេស​អូស្ត្រាលី​ផង នៅពេល​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​កាន់តែ​កើនឡើង​។​

​នៅពេល​ត្រូវ​បាន​គេ​សួរ អ្នកនាំពាក្យ​ស្ថានទូត​ចិន​លោក លីវ ផឹង​យូ បាន​និយាយថា​ប្រទេស​ទាំងនេះ​«​មិន​គួរ​បង្កើត​ប្លុក​ដាច់ចេញពី​គេ​ដើម្បី​ផ្តោត​ឬ​ធ្វើអោយប៉ះពាល់​ដល់​ផលប្រយោជន៍​ភាគី​​ទី​៣​ទេ​។ ជាពិសេស ពួក​គេ​គួរ​ជម្រុះ​ចោល​គំនិត​សង្គ្រាមត្រជាក់​របស់​គេ​និង​សេចក្តី​លំអៀង​ខាង​មនោគមវិជ្ជា​»៕

​ភាពជា​ដៃគូ​សន្តិសុខ​ត្រីភាគី​ថ្មី​នេះ​នឹង​ជំរុញ​កិច្ចសហកា​រលើ​វិស័យ​យោធា​ជាច្រើន​រួម​មាន​សង្គ្រាម​អេឡិចត្រូនិច ចារកម្ម​សិប្បនិម្មិត បច្ចេកវិជ្ជា​និង​សមត្ថភាព​ក្រោម​សមុទ្រ​រួមទាំង​ការ​​ការជួយ​ពង្រឹង​សមត្ថភាព​កង​នាវាមុជទឹក​អូស្ត្រាលី​ផង​