​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ទទួល​នូវ​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ ចំនួន ១២​គ្រឿង និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ ចំនួន ១០​កាន ដែលជា​ការឧបត្ថម្ភរ​បស់​លោក​ឧកញ៉ា សុខ ពិសិដ្ឋ និង​លោកស្រី ជូន​មក​រដ្ឋបាល​ខណ្ឌចំការមន ដើម្បី​ប្រើប្រាស់​ក្នុង​ចាត់​វិធាន​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​បន្ទាប់ពី​កម្មវិធី​ទទួល​បញ្ចប់​រួចមក លោក​អភិបាលខណ្ឌ ក៏បាន​អញ្ជើញ​ប្រគល់​ម៉ាស៊ីន​បាញ់ថ្នាំ និង​ទឹក​ថ្នាំ​សម្លាប់​មេរោគ ដែលជា​ការឧបត្ថម្ភ​ពី​លោក​ឧកញ៉ា សុខ ពិសិដ្ឋ និង​លោកស្រី ជូនទៅ​ដល់​សា​លាម​ត្តេ​យ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន សរុប​ចំនួន ១០​សាលា ដោយ​ក្នុង ០១​សាលា ទទួលបាន​ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន ០១​គ្រឿង និង​ទឹក​សម្លាប់​មេរោគ ចំនួន ០១​កាន​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ មន្ត្រី​ការ​រាជ​ទាំងអស់​នៃ​រដ្ឋបាល​ខណ្ឌ​ចំការមន លោក​អភិបាលខណ្ឌ​សូម​ថ្លែងអំណរគុណ​
​យ៉ាង​ជ្រា​ជ្រៅ​បំផុត​ចំពោះ លោក​ឧកញ៉ា និង​លោកស្រី សូម​គោរព​ជូនពរ​ដល់​លោក​ឧកញ៉ា និង​លោកស្រី ព្រមទាំង​បុត្រាបុត្រី ក្រុមគ្រួសារ ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ ៕​