​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​សាលាខណ្ឌ​ទួលគោក កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ លោក​ជា ពិសី អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ កងកម្លាំង​សណ្ដាប់ធ្នាប់​សាលាខណ្ឌ​ទួលគោក​។

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាលខណ្ឌ បាន​ណែនាំ​ដល់ កម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ រួម​សាមគ្គី​គ្នា បម្រើ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ អោយបាន​ម៉ឺងម៉ាត់​បំផុត ពង្រឹង​ការគោរពវិន័យ​ការងារ អនុវត្ត​ការងារ​តាម​ការដឹកនាំ​របស់​គ​ណៈ​បញ្ជាការ​ឯកភាព​ខ​ណ្ឌ ពង្រឹង​បន្ថែម​លើ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ រក្សា​អនាម័យ​បរិស្ថាន ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់ មាន​សុវត្ថិភាព ជាពិសេស ពង្រឹង​ការចូលរួម​អោយ​សកម្ម​ក្នុង​ការងារ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩​។

​ក្នុងឱកាស​នោះដែរ អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​កម្លាំង​ទាំងអស់ ដោយ​ក្នុង​មួយ​នាក់ៗ ទទួលបាន ថវិកា ២០.០០០ រៀល​៕​