ដោយៈ សុផល / ភ្នំពេញ៖ នៅខែសីហា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ សរុបចំនួន ១៤២ ៥៧៥ ៣០០ រៀល និង ៥៧ ៩៥៣ ដុល្លារអាមេរិក ពីសប្បុរសជន ចំនួន ៤ ១៥១ រូប ។ នេះបើយោង តាមប្រភព មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា នេះ។
សូមរម្លឹកថា កាលពីខែកក្កដា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ សរុបចំនួន ៦០ ១៨៧ ៩០០ រៀល និង ៥៩ ៣៦៥ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ៣ ៩៦៩ រូប។
វិភាគទានទាំងនេះ បានមកពី សប្បុរសជនទូទៅ ព្រមទាំងសមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្ររបស់ មូលនិធិគន្ធបុប្ផាកម្ពុជា។
សម្រាប់សមាជិកស្ថាបនិក វិភាគទានអប្បបរមា៖ ចាប់ពី ៨០ ០០០ ០០០ (ប៉ែតសិបលាន)រៀល ឬ ២០ ០០០ (ពីរម៉ឺន)ដុល្លារ អាមេរិក។ សមាជិកកិត្តិយស វិភាគទានអប្បបរមា៖ ចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន)រៀល ឬ ៥០០០ (ប្រាំពាន់) ដុល្លារ អាមេរិក និងសមាជិកគាំទ្រវិភាគទាន អប្បបរមា៖ ចាប់ពី ៥ ០០០ (ប្រាំពាន់)រៀល/ខែ សម្រាប់រយៈកាលមួយឆ្នាំ ឬ ៦០ ០០០ (ប្រាំមួយម៉ឺន) រៀល/ឆ្នាំ។
ក្នុងចំណោមសមាជិក ទាំងបីប្រភេទ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាសមាជិកកិត្តិយស បរិច្ចាគ ៥ ម៉ឺនដុល្លារ, កាកបាទក្រហម ១ ម៉ឺនដុល្លារ និង អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង លោកស្រី អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន បរិច្ចាគ ៣ ម៉ឺនដុល្លារ៕/V