​ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាននិងកំពុង​ពិភាក្សា​ដើម្បី​ជ្រើសរើស​ខ្សែ​ផ្លូវ​អាទិភាព​ណា​ដែល​សម្រួល​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​ទំនិញ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​អគ្គនាយក និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​គម្រោង​ផែនការ​បី​ឆ្នាំ​រំកិល ២០២២-២០២៤ ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ ស្ពាន ស្ថិតក្រោម​អាណាប័ក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ប្រើប្រាស់​ថវិកាជាតិ​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ដើម្បី​ជ្រើសរើស​ខ្សែ​ផ្លូវ​អាទិភាព ដើម្បី​អនុវត្ត​ឱ្យចំ​គោលដៅ និង​ប្រកបដោយ​ប្រសិទ្ធភាព សម្រួល​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​៕​