ដោយ:ប.ជ័យ/បន្ទាយមានជ័យ:វីរុសកូវីដ១៩បានហូរចូលវត្តព្រះពន្លាភូមិព្រះពន្លាសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។ក្នុងនោះលទ្ធផលសំណាកវិជ្ជមានព្រះសង្ឃ១៥អង្គរួមទាំងចៅអធិការគ្រូសូត្រចាស់ក្មេងព្រមទាំងក្មេងវត្តមួយនាក់ផង ។នេះបើតាមលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិយាយឱ្យដឹងនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ ។

ចំណែកអាចារ្យវត្តនិងមន្ត្រីសង្ឃបានឱ្យដឹងថាការឆ្លងកូវីដ១៩ចូលក្នុងវត្តនេះកើតឡើងតែប៉ុន្មានថ្ងៃមុនរដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌចូលមកដល់។ទោះយ៉ាងណាមិនមានបញ្ជាក់ឱ្យច្បាស់ថាតើប្រភពនៃការឆ្លងកូវីដចូលវត្តនៅក្នុងក្រុងសិរីសោភ័ណនេះ បានឆ្លងពីប្រភពណាមកទេ។
នៅថ្ងៃទី១៦ខែកញ្ញានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោកអភិបាលក្រុងក៏បានទៅពិនិត្យដំណើរការ យកសំណាកនិងសួរសុខទុក្ខព្រះសង្ឃ អាចារ្យ គណៈកម្មការ តាជីយាយជី ក្មេងវត្តនិងពុទ្ធបរិស័ទផងដែរ ៕សរន