ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោក យិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំងនិងអាជ្ញាធរ ដែនដីអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ចំនួន៥គ្រួសារនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។

លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕សរន