ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ បានផ្ដល់អនុសាសន៍គិតគូរការបើឲ្យមានទេសចរណ៍វ៉ាក់សាំងសម្រាប់អ្នក ទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ។ សម្តេចបានសង្កត់ធ្ងន់ថាយើងក៏ចង់បានទេសចរចិនអញ្ចឹងទេវ៉ាក់សាំងទេសចរណ៍របស់យើងប្រហែលជាចាប់ ផ្ដើមជាមួយទេសចរណ៍ចិនមុនគេហើយ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងការអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការបើកទេសចរណ៍ឡើងវិញនឹងត្រូវធ្វើឡើងជា២ជំហានដែលជំហានទី១ គឺការបើកទេសចរណ៍ក្នុងស្រុកដោយប្រជាពលរដ្ឋខ្មែរពិត ជាមានតម្រូវការធ្វើដំណើរកម្សាន្ដនាចុងសប្ដាហ៍។ ជំហានទី២គឺទេសចរណ៍វ៉ាក់សាំងដែលអនុញ្ញាតឲ្យអ្នកទេសចរអន្តរជាតិចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់អាចចូលមកកាន់ ប្រទេសកម្ពុជាហើយធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ក្នុងរយៈពេល៧ថ្ងៃនេះអ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយនោះមិនមែនស្នាក់នៅតែក្នុងសណ្ឋាគារប៉ុណ្ណោះទេតែអាចធ្វើដំណើរកម្សាន្តជាបណ្ដើរៗក្នុងតំបន់ដែលពួកគចុះចតបានតាមការរៀបចំរបស់ក្រសួងឬអាជ្ញាធរពាក់ព័ន្ធ ។
សម្តេចតេជោ ហ៊ុន សែន អះអាងថាប្រសិនបើសភាពការណ៍ល្អកម្ពុជានឹងបើកឡើងវិញទាំងអស់ពីព្រោះគ្មានអ្នកណាចង់ឱ្យមានស្ថានភាពបែបនេះនោះទេសព្វថ្ងៃប្រជាពល រដ្ឋរបស់យើងគាត់ចង់ដើរលេងប៉ុន្តែការបើកឡើងវិញនេះសម្ដេចចង់ចាប់ផ្ដើមពីវិស័យអប់រំហើយបន្ទាប់មកគឺវិស័យសេវាឬវិស័យទេសចរណ៍។
សម្តេចតេជោបញ្ជាក់ថាទេសចរណ៍ក្នុងស្រុក គាត់ក៏ត្រូវការដើរលេងកម្សាន្តជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ ហើយយើងក៏ចង់ឲ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសខ្លួនឯងផងដែរពីព្រោះគាត់មិនអាចចេញទៅក្រៅប្រទេសបានទេ ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថានៅតំបន់ធម្មជាតិមួយចំនួនប្រជាពលរដ្ឋនឹងធ្វើដំណើរកម្សាន្តហើយកុំមើល ងាយទេសចរណ៍ក្នុងស្រុកឲ្យសោះទេសចរណ៍ផ្ទៃក្នុងនេះចាយលុយអាក្រក់អាក្រីណាស់ ។
សម្តេចបន្តថានៅពេលប្រជាពលរដ្ឋដើរលេងចំណូលនឹងបានទៅប្រជាពលរដ្ឋនៅមូលដ្ឋានដែលគាត់លក់ឥវ៉ាន់ផ្សេងៗហើយនេះគឺជាចរន្តនៃសេដ្ឋកិច្ចហើយនៅពេលប្រជា ពលរដ្ឋទទួលទានទឹកក្រូចមួយកំប៉ុងគឺមានចំណូលពន្ធដារនៅក្នុងនោះរួចស្រេចទៅហើយយើងខ្លាចតែមួយទេគឺប្រជាជនអត់លុយចាយ។
នៅជំហានទី២គឺទេសចរណ៍វ៉ាក់សាំងដែលបញ្ហានេះសម្ដេចបានឲ្យជាយោបល់ថាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយអាចឱ្យធ្វើទេសចរណ៍នៅកម្ពុជាបានហើយនៅ ពេលមកដល់គឺត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ ។ ប៉ុន្តែ៧ថ្ងៃនេះមិនមែននៅក្នុងបន្ទប់ទេគឺអាចដើរមើលទីក្រុងដែលចុះចតបាន ។ បើចុះនៅខេត្តសៀមរាបគឺអាចដើរមើល ដើរទេសចរណ៍នៅក្រុងសៀមរាបបាន ម់លប្រាសាទ តាមការរៀបចំរបស់អាជ្ញាធរ ។ នេះមានន័យថាការធ្វើចត្តាលីស័កនៅក្នុងក្របខណ្ឌខេត្តគឺគូសជាតំបន់ឲ្យដើរហើយបើនៅខេត្តព្រះសីហនុ គឺគាត់អាចទៅមើលកោះ អាចទៅមុជទឹកសមុទ្របាន។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ថាប្រទេសដែលជឿនលឿននៅលើពិភពលោកគឺផ្នែកសេវាកម្មនាំមុខទាំងអស់ ទាំងអាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន ហើយវិស័យកសិកម្មនាំមុខតិចណាស់ដែលប្រទេសខ្លះមានកសិកម្មមួយភាគរយប៉ុណ្ណោះប៉ុន្តែគេមានសមត្ថភាពចិញ្ចឹមប្រជាពលរដ្ឋដូច្នេះមានតែវិស័យសេវាទេដែលជាចំណូលធំជាងគេ។ ដូច្នេះការដោះស្រាយបញ្ហាវ៉ាក់សាំងមិនមែនគ្រាន់តែដោះស្រាយបញ្ហាជីវិតប្រជាពលរដ្ឋនោះទេតែជាបញ្ហាបើកសេដ្ឋកិច្ច សង្គមទាំងមូលឡើងវិញយើងសុខចិត្តចំណាយលុយរាប់ រយលានដុល្លារដើម្បីទិញវ៉ាក់សាំងយកមកចាក់ដើម្បីទាញយកមកវិញរាប់ពាន់លានដុល្លារ។ ប្រសិនបើសេវាកម្មនីមួយៗបានបើកឡើងវិញនឹងដោះស្រាយការងារឲ្យ ប្រជា ពលរដ្ឋបានច្រើនណាស់ហើយសម្ដេចក៏បានប្រាប់ទៅមគ្គុទេសទេសចរណ៍ទាំងអស់ថាអ្នកដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាគេមិនឲ្យបំរើភ្ញៀវជាទេសចរណ៍វ៉ាក់សាំង ទេដូចនេះគួរតែនាំគ្នាចាក់វ៉ាក់សាំងឲ្យបានគ្រាប់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាគោលដៅធំបំផុតដែលជាការទាក់ទាញទេសចររបស់យើងគឺចិនដែលយើងមានផែនការទាក់ទាញឲ្យមានទេសចរណ៍អន្តរជាតិចំនួនពី ៧ លានទៅ ១០ លាននាក់ក្នុង១ឆ្នាំ នោះគឺយើងផ្ដោតទៅលើទេសចរណ៍ចិន ។ សម្តេចបានលើកឡើងថាសម្តេចធ្លាប់បាននិយាយជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ថា ៖«ខ្ញុំត្រូវការទេសចរណ៍ចិនតែត្រឹម ០.0៥ ភាគរយនៃប្រជាជនចិនតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងក៏នៅត្រូវការទេសចរចិនចំនួន ១០ លាននាក់ក្នុងមួយឆ្នាំ,ថៃក៏ចង់បាន ទេសចរចិន,សាំងហ្គាពួរក៏ចង់បានទេសចរចិន,យើងក៏ចង់បានទេសចរចិនអញ្ចឹងទេវ៉ាក់សាំងទេសចរណ៍របស់យើងប្រហែលជាចាប់ផ្ដើមជាមួយប្រទេសចិនមុនគេ ៕