​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក សម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង បានសម្រេច​ដោះលែង ឈ្មោះ ចាន់ រី វង្ស ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ លក់​ប្រេងម៉ាស៊ីន ស្នាក់​នៅផ្ទះ​លេខ ៥៦ E0 ផ្លូវ​លេខ ១០៩ សង្កាត់ អូរឫស្សី​ទី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ អោយមាន​សេរីភាព​វិញ បន្ទាប់ពី​នគរបាល បញ្ជូនមក​តុលាការ ។

​ជនរងគ្រោះ ក្នុង​រឿងក្ដី​ហិង្សា​នេះ ឈ្មោះ MiChael Anthony Davitt ជនជាតិ​អូស្ត្រាលី ភេទ ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៦ អឺ​២​ផ្លូវ លេខ​១០៩ សង្កាត់​អូរឫស្សី ៣ ខណ្ឌ ៧ មករា ។​

​ករណី​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថាៈ នៅវេលា ម៉ោង ៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច បាន​ឃាត់ខ្លួន ជាក់ស្តែង លើ ជនសង្ស័យ ឈ្មោះ ចាន់ រី​វង្ស នៅ​កន្លែង​លក់ និង​ប្តូរ​ប្រេងម៉ាស៊ីន ដោយ​ជនសង្ស័យ និង​ជនរងគ្រោះ បាន ប្រើ​អំពើហិង្សា វាយ​ទៅ​វាយ​មក បណ្តាល​ឲ្យ​ជនរងគ្រោះ របួសធ្ងន់ បែកក្បាល ត្រូវ​នាំទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។​

​វត្ថុតាង និង​សម្ភារៈ ដែល​សមត្ថកិច្ច ចាប់យក​ពី​ជនសង្ស័យ មាន​ដែក ទាញ​បិទទ្វារ ផ្ទះ​១ ដែល​ជាម​ធ្យោ បាយ របស់​ជនសង្ស័យ ប្រើប្រាស់​វាយ​លើ​ជនរងគ្រោះ ។​

​សមត្ថកិច្ច បាន​បន្តថាៈ ដើមចម បណ្តាល​ឲ្យ​កើតមាន​អំពើហិង្សា​នោះ ផ្តើមចេញពី​ជនរងគ្រោះ មានផ្ទះ នៅ ខាងលើ ហើយ​តែងតែ​យក​រថយន្ត ទៅ​ចត​មុខ​កន្លែង លក់ដូរ​រ​បស់ជនស​ង្ស័​យ ជាហេតុ​ធ្វើ​ប៉ះពាល់ ដល់ មុខរបរ អ្នករកស៊ី ទើបបានជា​មានការ ឈ្លោះទាស់ទែង​គ្នា ។ មានពេលខ្លះ ជនរងគ្រោះ ជា​ជនជាតិ អូស្ត្រាលី បាន​យក​សត្វ​ឆ្កែ ទៅកាន់​ឈរ​មុខ​កន្លែង​គេ​លក់ដូរ ព្រមទាំង​ធ្វើ​កាយវិការ ដូច​គេ​បាញ់កាំភ្លើង ដាក់​ជនសង្ស័យ របៀប​ឌឺដង ធ្វើ​ឲ្យ​ជនសង្ស័យ មានពេលខ្លះ ពិបាក​នឹង​ទ្រាំ​ដែរ ៕/V​