ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះ បានផ្ញើសារជាសាធារណៈ ទៅកាន់បណ្ឌិត មាស នី និង លោក សេង សារី ដែលគេតែងតែឮសម្លេងរបស់អ្នកវិភាគ២ រូបនវនៅក្នុងវិទ្យុបារាំងដែលតែងតែរិះគន់ចំពោះរាជរដ្ឋាភិបាលពិសេសសម្តេចតេជោ ហ៊ុន សែន និងមានទស្សនៈប្រឆាំងជាមួយនឹងប្រទេសចិន ។ មានន័យឲ្យតែអ្វីដែលពាក់ព័ន្ធនិងប្រទេសចិនគឺខុសទាំងអស់។ ចំណែកលោក សេង សារី វិញបានបង្ហាញទស្សនរបស់ ខ្លួនគាំទ្រការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅក្រៅប្រទេសរបស់សមរង្ស៊ី ហើយកំពុងមានដិកាចាប់ខ្លួននៅតុលាការ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖បណ្ឌិតមួយនៅស្រុកខ្មែរគឺបណ្ឌិត មាស នី ឲ្យតែយើងធ្វើអ្វីដែលយើងធ្វើជាមួយចិនគឺខុសទាំងអស់ ។ កន្លងមកនៅអង់គ្លេស,នៅ បារាំង,នៅអ៊ីតាលី មានការឆ្លងខ្លាំងយើងបិទផ្អាកមិនឲ្យអ្នកមកប្រទេសទាំងនោះចូលកម្ពុជា គាត់ថ្នាំងថ្នាក់ជាមួយនឹងការមិនបានផ្អាកចិន។ប៉ុន្តែខ្ញុំសុំសួរបើសិនជាផ្អាក ចិន ស្មើនឹងបិទច្រមុះខ្លួនឯងតែម្ដង ព្រោះច្រកដែលនៅសល់គឺមានតែចិននិងកូរ៉េខាងត្បូងតែប៉ុណ្ណោះដែលហោះចូលមកកម្ពុជា ។ ខ្ញុំគ្រាន់តែប្រាប់ទៅបណ្ឌិត មានន័យថាបណ្ឌិត មានសិទ្ធិបញ្ចេញមតិហើយ ,ប៉ុន្តែបណ្ឌិតគួរកុំព្រហើនពេកលើបញ្ហាគោលនយោបាយការបរទេសនោះ។ ហើយអាប្រជាធិបតេយ្យឬប្រជាធិបតេយ្យដែលអស់លោ កបញ្ចេញមតិរបស់លោកកំពុងតែនិយាយអាហ្នឹងក្រែងជាការបញ្ចេញមតិហើយ,ប្រជាធិបតេយ្យហើយតើនៅទាម ទារអីទៀត ។
សម្តេចតេជោបន្តថាឥឡូវខ្ញុំបញ្ចេញឈ្មោះតែម្ដងបណ្ឌិតមួយហ្នឹងគឺមិនដែលយើងធ្វើអ្វីត្រូវចិត្តវាទេ,ហើយនៅមានបណ្ឌិតមួយទៀតមានដីកាចាប់ខ្លួនរួចហើយព្រោះឯងគាំទ្រ ៦ ចំណុចដែលអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបាន ។ សម្តេចឲ្យដឹងថាតុលាការចេញដីកាចាប់ខ្លួនហើយបើរត់ឲ្យបានឆ្ងាយបន្តិចបានរត់ជិតនេះគឺរត់មិនបានទេ ។បើទោះ បីសម្តេចមិនបានបញ្ចេញឈ្មោះបណ្ឌិតរូបនេះក៏ដោយក៏គេដឹងថាអ្នកវិភាគរូបនោះឈ្មោះ សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មីដែលបានបញ្ចេញយោបល់ខ្លួនជាហូរហែរ លើ បណ្តាញសង្គមហ្វេសប៊ុក និង វិទ្យុអន្តរជាតិជាភា សាខ្មែរមួយចំនួននៅភ្នំពេញ ។អ្វីដែលសំខាន់គឺនៅត្រង់លោកសេងសារីបានថ្លែងគាំទ្រការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់ លោក សម រង្ស៊ី ។
សម្តេចតេជោ ហ៊ុន សែន បន្តថាឲ្យតែរាក់រឿងទាក់ទងជាមួយនឹងចលនាប្រដាប់អាវុធ,បង្កើតរដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លួនបើមិនចាប់ខ្លួនមិនមែនរាជរដ្ឋាភិបាលទេ ។ សូមកុំឲ្យចូលទៅក្នុងគន្លងជាប់គុកមិនមែនជាសិទ្ធិបញ្ចេញមតិទេព្រោះដែលហៅថារដ្ឋាភិបាលក្ឬៅប្រទេសឬចលនាប្រដាប់អាវុធគឺជាឧទ្ទាមប្រដាប់អាវុធហើយអញ្ចឹងគឺយើងមានសិទ្ធិចាប់ខ្លួន ។
សម្តេចបន្តថាមានអាបណ្ឌិតឆ្កួតមួយទៀត ថ្ងៃមុដែលសម្តេចនិយាយចោទសួរនៅពហុកីឡាដ្ឋានមរតកតេជោ ពាក្យដែលថា៖«បើមិនឱ្យខ្ញុំពឹងចិនតើខ្ញុំពឹងអ្នកណា»វាបែរជា និយាយថាពាក្យហ្នឹងត្រូវតែមិនត្រូវនិយាយទេ ។ សម្តេចបន្តថាបើពាក្យហ្នឹងត្រូវប៉ុន្តែមិនត្រូវនិយាយ អញ្ចឹងថ្ងៃក្រោយកុំទារសិទ្ធិទទួលបាននៅព័ត៌មាន ពាក្យត្រូវតែមិនឲ្យនិយា យ …។ គេក្លាហានគេហ៊ាននិយាយ គេម្ចាស់ប្រទេសគ្រប់គ្រងប្រទេសមួយដែរ អ្នកដទៃនិយាយបាន រឿងអីហ៊ុនសែននិយាយមិនបាន កម្ពុជានិយាយមិនបានខ្លាចប៉ះទៅ ដល់អ្នកដទៃ ។ សម្តេចបន្តថាសម្តេចក៏អាចនិយាយបានដែរថាស្ពានអ្នកលឿងបានបើមិនឱ្យខ្ញុំទៅជប៉ុនតើឱ្យខ្ញុំផងអ្នកណា?ខ្ញុំក៏អាចនិយាយភាសាហ្នឹងបានស្ពានគីហ្សូណា បើមិនពឹងជប៉ុនឲ្យទៅពឹងអ្នកណា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ ៥ បើមិនឲ្យខ្ញុំពឹងជប៉ុនឲ្យខ្ញុំពឹងអ្នកណា ខ្ញុំអាចនិយាយបានប្រទេសនានាធ្វើមកខ្ញុំនិយាយបានដូចគ្នា ខ្ញុំអត់ បានខ្លាចប៉ះអ្នកណានោះទេ …។
សម្តេចបានផ្ញើសារថា ក្រុមលោកបណ្ឌិតវិភាគអ្វីហើយសូមវិភាគឲ្យបានត្រឹមត្រូវផងកុំធ្វើការវិភាគណាមួយដែលបន្សល់ទុកនៅបទល្មើស បន្សល់គន្លងចូលគុក ។ បើតាមស ម្តេចបណ្ឌិតដែលវិភាគថាមានលក្ខខណ្ឌ៦ ចំណុចអាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសបានបច្ចុប្បន្នបានរត់ពីខេត្តពោធិសាត់ទៅដល់តីក្រុងបាងកកប្រទេសថៃបាត់ទៅហើយ ។
តែទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រទេសក្នុងក្របខណ្ឌអាស៊ានមានកិច្ចព្រមព្រៀងមួយមិនអាចផ្តល់ឲ្យប្រទេសណាមួយប្រើប្រាស់ទឹកដីរបស់ ខ្លួនប្រឆាំងប្រទេសដទៃទេ។សម្តេចបន្តថាខ្វះអីក្រុមរបស់លោកថាក់ស៊ីនមកនៅស្រុកខ្មែរកាលពីមុន,ប៉ុន្តែខ្មែរបានហាមទីមួយមិនឲ្យអ្នកឯងចេញហ្វេសប៊ុកជេររដ្ឋាភិបាលថៃព្រះមហាក្សត្រថៃ ,ទី២.មិនឲ្យអ្នកឯងមានចលនាប្រដាប់ប្រឆាំងរដ្ឋាភិបាលថៃ,កម្ពុជាអាចទទួលអ្នកឯងបានហើយអ្នកឯងអាចទៅរស់នៅប្រទេសដ៏ទៃបន្តទៀតទៅ។ហើយថៃ ក៏គេអាចធ្វើរបៀបហ្នឹងដែរព្រោះអាហ្នឹងវាមានទៅមានមកហើយប្រទេសនីមួយៗសុទ្ធតែមានការសន្យាមិនអនុញ្ញាតផ្តល់ទឹកដីឲ្យប្រទេសដទៃប្រើប្រាស់ប្រឆាំងនឹងប្រទេសដទៃទៀតទេ ។ កាលពីឆ្នាំ ២០១៩ តើគេមានឲ្យមេឧទ្ទាមចូលក្នុងប្រទេសរបស់គេដើម្បីឆ្លងកាត់មកទេ គឺគេមិនអនុញ្ញាតទេព្រោះបើធ្វើវាគឺជាការរំលោភលើគោលការណ៍ មិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា ។
សម្តេចតេជោបានរំលឹទៀតថា នេះហើយវាជាកិច្ចការធម្មតាសូម្បីតែ ស៊ុន យ៉ាសិទ្ធ មកផ្ទាល់អាវុធនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ ២០០០ ក៏ត្រូវបានតុលាការអាមេរិក កាត់ទោសឲ្យជាប់គុកមួយជីវិតព្រោះតុលាការគេហាមឃាត់ការធ្វើសកម្មភាពប្រដាប់ប្រឆាំងរដ្ឋាភិបាលរដ្ឋាភិបាលប្រទេសដទៃតែនេះគឺជាសកម្មភាពរបស់បុគ្គលជាជនជាតិអាមេរិចធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលប្រទេសមួយផ្សេងកុំចេះតែធ្វើបានកុំចេះតែញយនេះជាភ័ព្ធសំណាងរបស់អ្នកឯងហើយដែលឪពុកម្ដាយរបស់អ្នកឯងក្រុមគ្រួសាររបស់អ្នកនៅរស់នៅលើទឹកដីខ្មែរក្នុងពេលដែលអ្នកឯងជេរប្រទិចពីខាងក្រៅមក,ឪពុកម្ដាយអ្នកឯងអាចរស់នៅដោយសុខស្រួលនិង ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដែលអ្នក ឯងជេរ តើហៅថាផ្ដាច់ការយ៉ាងម៉េចទៅ? ជំនាន់ប៉ុលពតគ្រាន់តែបងត្រូវចាប់ខ្លួនចាប់ប្អូនចាប់ទាំងអស់ដែលគេហៅថាជីកស្មៅជីកទាំងឫស។ប៉ុន្តែយើងអត់មានធ្វើបែបនេះ ទេតើគុណធម៌ដល់ប៉ុណ្ណាទៀតអ្នកឯងកុំជ្រុលហួសហេតុពេក,ហើយឪពុកម្ដាយនៅទីនេះពេលឃើញកូនអញ្ចឹងល្មមអប់រំកូនផងទៅ…៕