ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសច្រានចោលចំពោះពាក្យសំដីរបស់លោកសម រង្ស៊ី ដែលបានលើកឡើងថាសម្តេចជាអ្នកបបួលធ្វើច្បាប់ដើម្បីការពារមេដឹកនាំកំពូល៣រូប ។ ដោយថ្លែងសំដៅទៅ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ សម្តេចតេជោ ហ៊ុន សែន បានហៅឲ្យលោក សម រង្ស៊ី ស្បថឲ្យស្លាប់ទាំងពូជឬធ្លាប់យន្តហោះ បើសិនថាសម្តេចបបួ លធ្វើច្បាប់ស្តីពីអភ័យឯកសិទ្ធិ ប្រធានរដ្ឋសភា ព្រឹទ្ធសភានិងនាយកដ្ឋមន្ត្រី ។
នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំនាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានទាមទារឱ្យសមរង្ស៊ី«ស្បថឱ្យស្លាប់មួយពូជ» បើសិនជាសម្តេចបានបបួលរូបគេដើម្បីរៀបចំច្បាប់ផ្តល់អភ័យឯកសិទ្ធិលើកលែងទោសដល់អតីតប្រធានស្ថាប័នអំណា ចទាំង៣រួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រីមែននោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បើហ្អែងចាញ់ជាមួយអញច្រើនដងហើយតើ «ចាញ់មួយជីវិត»«..»ឬចាញ់ជារៀងរហូត ។ គេវិភាគថា ហ៊ុន សែនត្រូវការ«…»គេ រហូតដល់មួលបង្កាច់ខ្ញុំ ថាខ្ញុំទៅបបួលគេឲ្យធ្វើច្បាប់លើកលែងទោស បើហ្អែងហ៊ានស្បថណា ហ្អែងស្បថ ឱ្យងាប់ទាំងពូជ បើថាអញធ្លាប់បានបបួល ហ្អែងហ៊ានស្បថឬអត់ ? អញប្រកាសចេញពីហ្នឹងទៅតែម្ដង ។ គេថា ហ៊ុន សែន ចង់ធ្វើច្បាប់លើកលែងទោសដល់មនុស្សបីនាក់ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីហ្អែងហ៊ាន ស្បថទេថាអញបបួលហ្អែងធ្វើហ្អែងអ្នកបបួលអញធ្វើតែអញមិនធ្វើ»។
សម្តេចបានរំលឹកថាសម្ដេចធ្លាប់បានទទួលសំណើអំពីការស្នើសុំធ្វើច្បាប់លើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី អតីតប្រធានព្រឹទ្ធសភា និង អតីតប្រធានរដ្ឋសភានេះតាំង ពីជំនាន់ លោក អ៊ឺង ហួត ជានាយករដ្ឋមន្ត្រីមកម្ល៉េះ ហើយសម្តេចបានបញ្ជាក់ទៀតថាសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ធ្លាប់បានស្នើសុំរៀបចំច្បាប់នេះដែរប៉ុន្តែសម្ដេចពុំ បានយល់ព្រមឡើយ ។
ជាមួយគ្នានោះដែរសម្តេចក៏បានចំអកទៅលោក សម រង្ស៊ី ចំពោះការធ្វើសំណើធ្វើច្បាប់នេះថា «ឯងចង់ដឹង!ច្បាប់មួយរឿងអីធ្វើមិនបាន បើសិនចង់បានមែន ! កុំថាច្បាប់ សូម្បីរដ្ឋធម្មនុញ្ញក៏បក្សប្រជាជនកែប្រែបានដែរ «…»ឥឡូវដាក់ជាសំណួរតាំងពីអាល្ងើឯង«សម រង្ស៊ី» ជួយកែរដ្ឋធម្មនុញ្ញពី២ភាគ៣ទៅ៥០បូក១ច្បាប់គ្មានត្រូវការពួកហ្អែង ទេ» ។ សម្តេចក៏នៅបន្តដោយទទូចឲ្យលោក សម រង្ស៊ី ស្បថជាមួយសម្តេចបើពិតដូចអ្វីដែលសម រង្ស៊ីនិយាយដោយឲ្យស្លាប់ទាំងពូជឬធ្លាប់យន្តហោះផងដែរ។
សម្ដេចរំលឹកថាកាលពីឆ្នាំ ២០០៨ គណបក្សប្រជាជនកម្ពុជាមានសំឡេងចំនួន ២ភាគ៣ នៃរដ្ឋសភាទាំងមូលដែលអាចកែរដ្ឋធម្មនុញ្ញបានម្ដេចក៏គណបក្សប្រជាជនមិនធ្វើ ច្បាប់នេះ ។ សម្ដេចបានបញ្ជាក់ទៀតថាសូម្បីតែឆ្នាំ ២០១៨ ដែលគណបក្សប្រជាជនឈ្នះឆ្នោតក៏មានលទ្ធភាពនៅក្នុងការរៀបចំច្បាប់ប៉ុន្តែគណបក្សប្រជាជនមិនបានធ្វើទេ ច្បាប់បែបនេះទេ ។
សម្តេចលើកឡើងទៀតថាបើគ្រាន់ធ្វើច្បាប់ប៉ុណ្ណឹងគណបក្សប្រជាជនកម្ពុជាអាចធ្វើបានមិនចាំបាច់ក្រុមប្រឆាំងមកជួយនោះទេ ។សម្តេចថា«ឥឡូវម៉ោងនេះហ្អែងចង់សាក? អញដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញមានចែងរួចហើយថា ព្រះមហាក្សត្រមិនអាចរំលោភបំពានបានឡើយ យើងអាចចែងបន្តទៀតលើបញ្ញត្តិណាមួយថា អតីត ប្រធានព្រឹទ្ធសភា អតីតប្រធានរដ្ឋសភា អតីតនាយករដ្ឋមន្ត្រី ត្រូវមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ ហើយក៏អាចបន្ថែមរបបប្រាក់ខែទៀត និង អង្គរក្សទៀតដូចប្រធា នាធិបតីអាមេរិក អ្ហែងចង់សាកឬ បើដាក់ហើយគឺនៅជាប់អស់មួយជីវិត»។
សម្ដេចតេជោបានឆ្លៀតពន្យល់ទៅអ្នកអត្ថាធិប្បាយតាម Facebook ម្នាក់ដែលមានការភាន់ចំឡំចំពោះលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ ។ សម្តេចបកស្រាយថា ឆ្នាំ២០១៣ គណបក្សប្រឆាំងមិនបានឈ្នះដូចការឃោសនានោះទេគឺគណបក្សប្រជាជនកម្ពុជាទេជាអ្នកឈ្នះដោយគណបក្សប្រជាជនកម្ពុជាបានក្តាប់បានការយកប្រៀបសន្លឹកឆ្នោតរបស់ខ្លួននៅតាមបណ្តាខេត្ត ។សម្ដេចទទួលស្គាល់ថានៅពេលនោះពិតជាមាននៅតាមតំបន់ទីក្រុងមួយចំនួនគណបក្សប្រជាជនកម្ពុជាបានបាត់បង់សំឡេងខ្លះមែនប៉ុន្តែការបាត់ បង់សំឡេងនោះ មិនអាចឈ្នះសម្លេងគណបក្សប្រជាជននៅតាមខេត្តដែលមានអាសនៈមួយកៅអី ដែលគណបក្សប្រជាជនកម្ពុជាឈ្នះមានចំនួន៩ អសនៈទៅហើយ។ ការ បាត់បង់សន្លឹកឆ្នោតនៅតំបន់ទីប្រជុំជនមួយចំនួននោះមិនមែនមកពីប្រជាពលរដ្ឋស្រលាញ់បក្សប្រឆាំងទេប៉ុន្តែមកពីកំហឹងជាមួយគណបក្សប្រជាជនកម្ពុជាប៉ុន្តែពេលនេះសន្លឹកឆ្នោតដែលបាត់បង់នោះបានត្រឡប់មកវិញហើយនៅឆ្នាំ ២០១៨ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថារឿងផ្តល់អភ័យឯកសិទ្ធិលើកលែងទោសនេះបើកាលណាចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយនោះនឹងមិនងាយកែបានទេព្រោះត្រូវការ សំឡេង២ភាគ៣ នៅក្នុងសភាខណ:ក្នុងរដ្ឋធម្ មនុញ្ញមានការកំណត់ ២ចំណុចដែលមិនអាចកែបានក៏ដោយទោះជាសំឡេងប៉ុន្មានក៏ដោយនោះគឺរបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញ និង របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ៕