ដោយៈប.ជ័យ/បន្ទាយមានជ័យៈនៅខេត្តបន្ទាយមានជ័យគ្រោះមហន្តរាយដោយទឹកជំនន់ពិតជាបានកើតឡើងបន្តបន្ទាប់ ច្រើនលើកមកហើយនៅភូមិសាស្ត្រដោយផ្នែកលើស្ទើរ៩ក្រុងស្រុកមកទល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ តែមិនទាន់ធ្ងន់ធ្ងរ ហើយកម្លាំងសរុបមធ្យោបាយសរុបបានត្រៀមលក្ខណៈឆ្លើយតបមិនឱ្យថ្លោះធ្លោយឡើយ។នេះបើយោងអភិបាល/រងស្រុកក្រុង ប្រធានមន្ទីរ អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកងទ័ពមានមូលដ្ឋាន ក្នុងខេត្តបញ្ជាក់នៅថ្ងៃទី១៧ ខែកញ្ញាដែលបានបង្ហាញបទអន្តរាគមន៍ខ្លីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការត្រៀមឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់នៅសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំបន្ទាន់នោះ ដឹកនាំដោយលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាល ខេត្តនិងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ។

មន្ត្រីដូចខាងលើបានឱ្យដឹងបន្តថា ដោយសារអាកាសធាតុ ទើបបង្កឱ្យមានភ្លៀងធ្លាក់រណ្តំកាលពីជិតសប្តាហ៍មកនេះ បង្កជាទឹកជំនន់លិចលំនៅឋានពលរដ្ឋ ទីតាំងឈរជើងរបស់កងកម្លាំងនៅនៅក្រុង ស្រុកខ្លះ។ក្នុងនោះក៏មានផលប៉ះពាល់ ដំណាំដំឡូងមីខ្លាំងគេ គឺចំនួនរប់រយពាន់ហិចតា ។ក្រៅពីនោះមានដំណាំរួមផ្សំដំណាំឆ្លងកាត់រដូវក៏មានប៉ះពាល់តិចតួច។
ឯដំណាំស្រូវ មិនមានបញ្ហាទេ ។ចំពោះផ្លូវថ្នល់ជនបទវិញ មានប្រាំមួយខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រដែរ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន។ហើយត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់។រីឯអាងទឹកមួយកន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។
ចំណែកផ្នែកសុខភាពអនាម័យស្អាតលើការរស់នៅហូបចុកនិងសុវត្ថិភាពលើពលរដ្ឋក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារមធ្យោបាយគ្រប់សព្វផងដែរ ។

លោកអោម ចន្ថា បានកត់សម្គាល់ពីយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បង្ការការពារនិងសង្គ្រោះជាមុនគ្រោះ មហន្តរាយកើតឡើង។លោកបន្តថាប៉ុន្តែស្ថានការណ៍គ្រោះទឹកជំនន់និងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រប្រាំបួនក្រុងស្រុក នៅខេត្តបន្ទាយមានជ័យមិនទាន់មានអ្វីធ្ងន់ធ្ងរនៅឡើយទេ។ពោលគឺវាបានកើតឡើងនៅចំណុចខ្លះនៃភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកថ្មពួកនិងមង្គលបូរីប៉ុណ្ណោះ ៕សរន

រូបថតៈនៅបន្ទាយមានជ័យគ្រោះមហន្តរាយទឹកជំនន់បានកើតមានតែមិនទាន់ធ្ងន់ធ្ងរ