ដោយៈ ភ្នំស្វាយ/ បន្ទាយមានជ័យៈលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការអនុវត្តផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ខេត្តបន្ទាយមានជ័័យនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ ។

នាឱកាសនោះ លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណ:អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចចក្រី ហេង សំរិនប្រធានកិត្តិយស គណបក្ស សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះមន្រ្តី និង សមាជិកគណបក្សប្រជាជនទាំងអស់គ្រប់ជាន់ថ្នាក់។

លោកបានណែនាំដល់សមាជិក សមាជិកាគណបក្សឲ្យបន្តរួមគ្នាអនុវត្តបម្រើប្រជាជននិងបន្តរួមគ្នាអនុវត្តវិធានការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន ៕សរន