កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ជាង ៧ ម៉ឺននាក់ កំពុងទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩
ដោយៈ បូកគោ / កំពតៈ កុមារអាយុពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពត ជាង ៧ ម៉ឺននាក់ បាននិងកំពុងទទួលការផ្តល់ជូន នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីមានលទ្ធភាព ចូលសិក្សា នៅសាលាឡើងវិញ។
ក្នុងឱកាសចាប់បើកដំណើរការ កាលពីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យ សកម្មភាពផ្ទាល់ នៅមន្ទីរពេទ្យបង្អែកខេត្ត បំណងផ្តល់កម្លាំងចិត្ត ចំពោះកុមារ ដែលមក ទទួលវ៉ាក់សាំងងនេះ។