ដោយៈបាយ័យ/សៀមរាបៈលោកអភិបាលស្រុកប្រាសាទបាគងខេត្តសៀមរាបបានបញ្ជូនបុត្រកំណើតទៅប្រគល់ជូនដល់គ្រួសារដែលកូនភ្លោះប្រុសបីនាក់ ។
លោអភិបាលស្រុកនិយាយនៅយប់ថ្ងៃទី១៨ ខែកញ្ញានេះថា គ្រួសារដែលមានកូនភ្លោះប្រុសទាំងបីនាក់ ដែលជា កូនរបស់ប្អូនស្រី សុខ សៅ អាយុ ៣៣ឆ្នាំ និងប្អូនប្រុស ចិន ទ្រា អាយុ ៣០ ឆ្នាំ ។ជាប្រជាពលរដ្ឋ រស់នៅ ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។លោកថា យើងធ្លាប់បានសាកសួរសុខទុក្ខ។ យើងបានធ្វើរួចរាល់តាំងពីថ្ងៃទី៩ ខែកញ្ញាមកម៉្លេះ។
លោកនិយាយថា ដោយសារកូវីដ-១៩នេះពិតជាចង្រៃមែន តែដើម្បីបញ្ចៀសនូវការយឺតយូរដោយសារខ្ញុំ ក្រុមការងារ នៃរដ្ឋបាលឃុំកណ្តែក និងក្រុមការងារភូមិគោកធ្លក បាននាំទៅប្រគល់ជូន ដល់លំនៅឋានរួចរាល់ហើយកាលពីព្រឹក ថ្ងៃទី១៧ ខែកញ្ញាម្សិលមិញនេះ ។
គួររំលឹកថាកូនភ្លោះទាំងបីនាក់នេះ បានសម្រាលនៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីថ្ងៃទី២៩ខែសីហាកន្លងទៅ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យឪពុកម្តាយនាំមកដល់ផ្ទះវិញ កាលពីដើមខែកញ្ញាកន្លងទៅ ៕សរន