ដោយ​: បាយ័ន / សៀមរាប​: រដ្ឋបាល​ខេត្តសៀមរាប​សម្របសម្រួល​រៀបចំ​លក់​វេច​ខ្ចប់​នូវ​ប​ន្លៃ ត្រី សាច់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម ដោយ​ឥតគិតថ្លៃ​ដឹកជញ្ជូន​។ នេះ​ជា​បញ្ជាក់​ឱ្យដឹងពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​ដោយ​លោក​អភិបាល​ខេ​ត្ប​ញ្ជា​ក់ថា ទីតាំង​ស្តុក​បន្លែ ត្រី សាច់ ចែកជា​ពីរ​តំបន់ តំបន់​ទី​១ មាន​សង្កាត់​ស្វាយដង្គំ សង្កាត់​គោកចក និង​តំបន់​ទី​២ មាន​សង្កាត់​ស្លក្រាម និង​សង្កាត់​ជ្រាវ​។ បងប្អូន​នៅ​តំបន់​លឿងទុំ​ក្នុង​ក្រុង​សៀមរាប​ក៏​អាច​ទិញ​តាម​អន​ឡាញ​នៃ​លេខ​ទំនាក់ទំនង​ដែល​បាន​ផ្សព្វផ្សាយ​ផងដែរ​៕​