ដោយៈ health.com.kh

ការលាង​សម្អាត​ថ្លើម គឺ​សំខាន់​ណាស់ ក៏​ព្រោះ​រាងកាយ​បង្កើត​ជាតិពុល និង​សារធាតុ​បង្ក​ជំងឺមហារីក ជាច្រើន​ប្រភេទ ដូច្នេះ​ប្រសិនបើ​ថ្លើម​គ្មាន​សុខភាព​ល្អ ឬ​ទទួលបាន​ការសម្អាត​ទេនោះ ថា​តើ​វា​អាច​កម្ចាត់​ជាតិពុល ឬ​សម្អាត​កាកសំណល់​ចេញពី​រាងកាយ​បាន​យ៉ាងម៉េច​ទៅ​?

១. រមៀត​

​ជា​គ្រឿងទេស​ល្អ​ពេញនិយម​បំផុត​មួយ​និង​មាន​ប្រសិទ្ធិភាព​សម្អាត​ថ្លើម​បាន​យ៉ាង​ប្រសើរ​។ វា​ក៏​ជួយ​សម្រួល​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​ផងដែរ​! រមៀត​មាន​ផ្ទុក​សារធាតុ curcumin ដែល​ទទួលខុសត្រូវ​សម្រាប់​ការផលិត glutathione S-transferase ដែល​ជួយ​ថ្លើម​បន្សាប​ជាតិពុល​។ បន្ថែម​ពីនេះ​រមៀត​អាចជួយ​បង្កើត​ឡើងវិញ​នូវ​កោសិកា​ដែល​ខូចខាត​ក្នុង​ថ្លើម​ផងដែរ​។​

២. បន្លែ​បៃតង​

​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​អ្នក​ចាំបាច់​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃនោះ គឺ​បន្លែ​បៃតង​។ នេះ​ក៏​ព្រោះតែ​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ក៏ដូចជា​អង់ស៊ីម​ដែល​ល្អ​បំផុត​ចំពោះ​សុខភាព​ថ្លើម​និង​ការ​បន្សាប​ជាតិពុល​។​

៣. តែ​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ catechins ដែល​ជម្រុញ​ការ​បំបែក​ជាតិ​ខ្លាញ់​នៅក្នុង​ថ្លើម​ទប់ស្កាត់​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​។ លើសពីនេះទៅទៀត ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​ក៏​អាច​ព្យាបាល និង​ទប់ស្កាត់​បញ្ហា​ថ្លើម​ផងដែរ​។​

៤. ផ្លែ​បឺ​រ​

​ផ្លែ​បឺ​រ គឺមាន​ឥទ្ធិពល​មិនគួរ​អោយ​ជឿ​ក្នុងការ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ហើយ​វា​ក៏​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាពប្រសើរឡើង​ផងដែរ​។ ផ្លែ​បឺ​រ ក៏មាន​ផ្ទុក​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ហើយ​ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​។​

៥. ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ល្អៗ​ជាច្រើន​សម្រាប់​សុខភាព​រួមបញ្ចូល​ទាំង វីតាមីន C, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី ដែល​ជួយ​សម្លាប់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ ដែល​ជួយ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ​។ ព្យាយាម​ទទួលទាន​ផ្លែ​ប៉ោម​មួយថ្ងៃ ១ ផ្លែ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ប៉ោម​ក៏បាន ប៉ុន្តែ​កុំ​បន្ថែម​ស្ករ​។​

៦. គ្រាប់​ធញ្ញជាតិ​វាល់​ណឺ​ត​

​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​ច្រើន ហើយក៏​ល្អ​ចំពោះ​ការសម្អាត​ថ្លើម​ផងដែរ​។ គ្រាប់​វាល់​ណឺ​ត​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣, សារធាតុ glutathione និង​ធាតុ​ចាំបាច់​ច្រើន​ទៀត ក៏ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ធ្វើ​ឲ្យ​ថ្លើម​មាន​សុខ​ភាពល្អ​រឹងមាំ​។ វា​បញ្ចេញ​ជាតិពុល​គ្រោះថ្នាក់​ទាំងអស់​ចេញពី​រាងកាយ​។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​បរិភោគ​វា​ច្រើនពេក​ឡើយ​។​

៧. មើម​ឆៃថាវ​ក្រហម​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ beta-carotene ក៏ដូចជា​សារធាតុ flavonoids ដែល​ជួយ​គាំទ្រ​មុខងារ​ថ្លើម​។ បន្លែ​មើម​នេះ​ក៏​ជួយ​លាង​ឈាម​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​៕​