ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ដឹកនាំ​ដោយ​លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ច័ន្ទ សុផល​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ព្រួញ រិ​ទ្ធ​ថា ទីប្រឹក្សា​សម្តេច​ក្រឡាហោម និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ទៅ​ផ្តល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៥០​គ្រួសារ ស្ថិតនៅ​ឃុំ​របស់​មង្គល និង​ឃុំ​មោង​ស្រុក​មោងឫស្សី ដោយ​ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកបរិសុទ្ធ​៤​យួរ​និង​ទឹកត្រី​១​យូរ​និង​ទឹក​ស៊ី​អ៊ី​វ​១​យួរ​៕