ដោយ​: បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: ស្ទើរ​ដាច់​ផ្ងារ​ពិធី​ការិនី សុ​ភ័​ក្រ កុ​សុ​ម៉ា ពេល​ដឹងថា អ្នកឈ្នះ​រង្វាន់​រថយន្ត Ford Ranger Pick Up XLT ស៊េរី​ឆ្នាំ 2022 ពី​កម្មវិធី​ពី​គម្រប់​ខួប​១៣​ឆ្នាំ របស់​ហាង​លក់​សម្ភារៈ​កូនក្មេង ប៊េ​ប៊ី ឃែ​រ ជិះ​សុទ្ធតែ KURO 570 មក​ទទួល​រង្វាន់​។

​ពិធី​ការិនី រូបនេះ បាន​និយាយ​ពាក្យ​សំ​ទោស ខណៈដែល​នាង បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក​ធនាគារ ធ្វើការ​ខ​ល​សួរនាំ តែ​ត្រូវបាន​អ្នកនាង ឈ្មោះ នឹង ស៊ី​ណាត ជា​ឈ្នះ​រង្វាន់​ស្ទើរ​ទប់​មិន​ជាប់​នូវ​ពាក្យសម្តី​មិន​សមរម្យ​ពេល សុ​ភ័​ក្រ កុ​សុ​ម៉ា បន្លំ​ខ្លួន​បែបនេះ​។ ប្រាប់អោយដឹង ក្នុង​ពិធី​ទទួល​រង្វាន់​ធំ​ពី ប៊េ​ប៊ី​ឃែ​រ អ្នកនាង នឹង ស៊ី​ណាត បាន​ប្រាប់ថា អ្នកនាង​ពិតជា​ខឹង​មែន ព្រោះតែ​កន្លងមក​ធ្លាប់មាន​ជន​បោកប្រាស់​បែបនេះ បោកប្រាស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ឈ្នះ​រង្វាន់​តាម​ទូរស័ព្ទ​ជា​ញឹកញាប់​។ ប៉ុន្តែ​ដោយមាន​ការបកស្រាយ និង​មើល​ការផ្សាយ​ផ្ទា​ល់ពី​ផេ​ក​ប៊េ​ប៊ី​ឃែ​រ ទើប​អ្នកនាង ជឿជាក់ថា ខ្លួន​ពិតជា​ឈ្នះ​រង្វាន់រ​យន្ត Ford Ranger Pick Up XLT ស៊េរី​ឆ្នាំ 2022 ពី ហាង ប៊េ​ប៊ី​ឃែ​រ​ពិតប្រាកដ​មែន​។

​អ្នកនាង​ថា ការ​ឈ្នះ​រង្វាន់​នេះ ពិតៗ​ព្រោះ​អ្នកនាង ជា​អតិថិជន នៅ​ហាង​នេះ ចាប់តាំងពី​កូនប្រុស​របស់​អ្នកនាង​នៅក្នុង​ផ្ទៃ រហូតដល់​វ័យ​ប្រាំ​ឆ្នាំ ទើបតែ​លើកទីមួយ​ដែល​អ្នកនាង​បានឈ្នះ​រង្វាន់​បែបនេះ​។ ពេល ពិធី​ការិនី កុ​សុ​ម៉ា ថា អ្វីដែល​នាង ភ្ញាក់ផ្អើល​គឺថា អ្នកឈ្នះ​រង្វាន់​ជិះ ៥៧០ មក Surpise កម្មវិធី នោះ អ្នកនាង​ថា សំណាង គឺ​មើលមិនឃើញ​មែន ព្រោះ​អ្នកនាង ទិញ​ទំនិញ ហើយ​សរសេរ​ក្រដាស់​ឆ្នោត​ដាក់​ចោល ដោយ​មិន​ជឿជាក់ថា មានសំណាង​បែបនេះ ហើយ​ការចាប់​រង្វាន់​សុ​ក្រិត​បែបនេះ ទេ ព្រោះតែ​មិន​ធ្លាប់​ត្រូវ​ខ្លួនឯង ដូច្នេះហើយ​ទើប​មិន​ជឿជាក់​។ តែ​ក្រោយ​ត្រូវ​រង្វាន់​បែបនេះ អ្នកនាង​ថា គ្រប់គ្នា ដែលជា​អតិថិជន របស់ ប៊េ​ប៊ី​ឃែ​រ ត្រូវតែ​បន្ត​ផ្សងសំណាង និង​គាំទ្រ​ទំនិញ​របស់​ប៊េ​ប៊ី​ឃែ​រ ព្រោះ​ទីនេះ ទំនិញ​មានគុណ​ភាពល្អ និង មាន​រង្វាន់​ពិតៗ​មិន​ក្លែងបន្លំ​។

​បច្ចុប្បន្ន ហាង Baby Care មាន​៨​ទីតាំង ដូចជា​៖ ទីតាំង​ផ្សារ​សុ​វណ្ណា ច្បារអំពៅ ប៉ាស្ទ័រ ទួលគោក ផ្សារកណ្តាល តាខ្មៅ អ័​រ​គី​ដេ ផ្លូវ​២០០៤ និង​ទីតាំង ឫស្សីកែវ (​ផ្លូវជាតិ​លេខ​៥) និង​កំពុង​បន្ត​ពង្រីក វិសាលភាព​ថ្មីៗ​បន្ថែមទៀត នា​ថ្ងៃ​ខាងមុខ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​អតិថិជន​ជា​ចំ​បាច់​។​

​ជាមួយគ្នា​នោះដែរ ហាង Baby Care ក៏​សូម​អរគុណ​ដល់​ដៃគូ​សហកា​រ មានដូចជា FORD, Baby Love, Fineline, D-nee, Juju & Pony, Similac និង Physiolac ផងដែរ​។​

​គូសបញ្ជាក់ថា ហាង Baby Care បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៨ ដោយមាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​អតិថិជន ដែលជា​ហាង​ឯកទេស លក់ទំនិញ​រាប់ម៉ឺន​មុខ សម្រាប់​ទារក កុមារ មាតា និង​ទំនិញប្រើប្រាស់​ទូទៅ​ប្រចាំថ្ងៃ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី និង​ឈានមុខ​គេ នាពេល​បច្ចុប្បន្ននេះ​៕