ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្មេងស្រី​ម្នាក់​ខណៈ​កំពុង​តាម​ឪពុកមា​ទៅ​លាង​ម៉ូតូ​នៅ​អាង​រូង ក៏​ភ្លាត់ស្នៀត​បាន​លង់ទឹក​អាង​ស្លាប់​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន​អាង​រូង ស្ថិតក្នុង​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា​៖​ក្មេងស្រី​រងគ្រោះ​ឈ្មោះ រួយ ចរិយា​អាយុ​០៧​ឆ្នាំ​នៅ​ភូមិ​ផ្គាំ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៨​ខែកញ្ញា ឪពុកមា ឈ្មោះ ឡាយ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ បាន​នាំ​កូនបង្កើត​និង​ជនរងគ្រោះ​ត្រូវជា​ក្ម​យ​យ មាន​គ្នា​សរុប​០៣​នាក់​ជិះ​ម៉ូតូ​ទៅលេង​ទឹក​អាង​រូង​ពេល​ដល់​ចំណុចកើតហេតុ​ឪពុកមា បាន​កំពុង​លាង​ម៉ូតូ បាន​បណ្តោយអោយ​កូន​និង​ក្មួយ​លេង​ទឹក​ជាមួយគ្នា​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​។​

​មួយសន្ទុះ​ក្រោយមក គាត់​បានដឹងថា​បាត់​ក្មួយ​សង្ស័យ​តែ​លង់ទឹក ក៏បាន​ចុះ​រាវរក​ក្នុង​ទឹក​ប្រហែល​៣០​នាទី​ទើប​រកឃើញ រែ​វា​បាន​ស្លាប់បាត់​មុន​បញ្ជូន​មកដល់​មណ្ឌល​សុខភាព​៕​