ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លោកនាយ​ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ជា​កិត្តិយស​ទទួល​សម្ភារៈ របស់​អង្គការ​មជ្ឈមណ្ឌល​អប់​រំ បណ្ដុះបណ្ដាល​អាស៊ីអាគ្នេយ៍​-​កម្ពុជា (SEAPC-C)​។​

​មន្ត្រី​ខុទ្ទកាល័យ និង​ទីប្រឹក្សា លោក​ឧបនាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា​៖ ជំនួយសម្ភារៈ​នោះ បាន​តាមរយៈ​លោក ភឿ​ក ស៊ី​ណៃ ទីប្រឹក្សា​របស់លោក​ឧបនាយករដ្ឋមន្ត្រី និង​ជានា​យក​អង្គការ SEAPC-C ថ្នាក់ជាតិ ដែលជា​តំណាង​លោក​ម៉ា​ធ្យូ ហ្គេ​ប​ភឺ​ត​(Mr Matthew Geppert )​នាយក​អន្តរជាតិ​នៃ​អង្គការ​នេះ​។

​ទីប្រឹក្សា​បាន​បន្តថា​៖ សម្ភារ​:​រួមមាន : អង្ករ​ចំនួន ២​តោន , មី​ចំនួន ៥០​កេស​, ម៉ាស់​ចំនួន ៥​កេស​, អាល់កុល ចំនួន ៥​ពី​ដុង , ទឹក​សុទ្ធ​ចំនួន ២០០​យួរ , ទឹក​ស៊ីវ​ចំនួន ៥០​យួរ និង​ទឹកត្រី​ចំនួន ៥០​យួរ គិត​ជា​ថវិកា​ចំនួន ២,០០០​ដុល្លារ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បានទទួល​សម្ភារៈ​ទាំងនោះ នៅ​និវេសនដ្ឋាន​ភ្ញៀវ​រដ្ឋ ខេត្តបន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ​និង​សន្យាថា នឹង​ប្រគល់​អំណោយ​ទាំងនេះ ទៅអោយ​រដ្ឋបាលខេត្ត​ដើម្បី​នាំ​បន្ត​ទៅដល់​អ្នកទទួលផល​អោយចំ​គោលដៅ​៕​