​ដោយ: ​បា​យ័​ន/​សៀមរាប: រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​កំណត់​ជា “​តំបន់​ក្រហម​” ក្នុងភូមិ​សាស្ត្រ​ភូមិ​កំពង់ និង​ភូមិ​ស្រម៉រ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្ដោះអាសន្ន រយៈពេល ១(​មួយ​)​សប្តាហ៍​។​

​យោងតាម​សេចក្តីសំរេច​របស់​សាលាខេត្ត​សៀមរាប ចុះ​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០២១​នេះ បាន​កំណត់ថា ការបិទជា​តំបន់​ក្រហម​នេះ គិត​ចាប់ពី​វេលា​ម៉ោង ១៣:០០ នាទី​រសៀល នា​ថ្ងៃទី​១៩ ខែកញ្ញា រហូតដល់ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​។ ព័​ត៍​មាន​លំអិត​សូម​មើល​សេចក្តីសំរេច​ដូចខាងក្រោម​៖​