ដោយឋ:ប.ជ័យ / បន្ទាយមានជ័យ:ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃទី១៩ខែកញ្ញា( ពីទៀបភ្លឺដល់ព្រលប់) បានបង្កឪ្យលិចលង់កន្លែងខ្លះនៅក្រុងប៉ោយប៉ែត ។

ចំណែកនៅស្រុក ក្រុងប្រាំបីទៀត ក៏បានទទួលភ្លៀងធ្លាក់ដូចគ្នាដែរ ហើយបង្កឪ្យទឹកហក់ឡើងលិចផ្លូវ ទីធ្លា ចម្ការនិងវាលស្រែមួយចំនួន។

នៅក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងបានចាត់ក្រុមការងារដោយមានលោក និងលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល និងមេភូមិ នាំយកគ្រឿងចក្ររបស់លោកផ្ទាល់ ធ្វើការកាយបង្ហូរមុខទឹក នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានការជន់លិចជំនន់ទឹកភ្លៀង ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯកន្លែងផ្សេងទៀត ក៏មានជំនន់ទឹកភ្លៀងចាល់ បង្កលិចលង់ក្នុងរយពេលមួយថ្ងៃនេះ ៕សរន