ដោយ:រ៉ាម៉ន/ព្រះវិហារ: កាលពីព្រឹកថ្ងៃទី១៩ កញ្ញា២០២១នេះ មានពិធីសម្ពោធដាក់ឪ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារក្រោមអធិបតីភាពលោក មាស សុភា សមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ទេស​រដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជសប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ។

ក្នុងពិធីនេះលោក ប្រាក់ សុវណ្ណ អភិបាលបានមានប្រសាសន៍ថា អាជ្ញាធរនិងកងកម្លាំងទាំងអស់ ត្រូវអនុវត្តឪ្យបានល្អ ធ្វើយ៉ាងណាឪ្យភូមិ ឃុំ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឪ្យបានល្អ ។ត្រូវអនុវត្តឪ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ ៣ការពាររបស់សម្តេចតេជោហ៊ុន សែន។

ពាក់ព័ន្ធនឹងអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែង១នេះ លោកសំ លាងទ្រីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានឪ្យដឹងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែង១នេះ មានទំហំ ៩ម៉ែត្រ គុណនឹង ១០,៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ និងកម្ពស់ប្រវែង ៦,១ម៉ែត្រ នៅក្នុង ផ្ទៃដីទំហំ ៥០ម៉ែត្រ គុណនឹង ៣២.៧០ម៉ែត្រ សាងសង់អំពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ ។ចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១។

លោកបន្តថា ការងារសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំត្បែង១នេះ បានចំណាយថវិកាសរុបចំនួន១១១,០៦១, ០០០រៀល។ក្នុងនោះ ដោយបានការ ចូលរួមឧបត្ថម្ភពីសំណាក់ លោកទេសរដ្ឋមន្ដ្រីមាស សុភា និង លោកស្រី ថវិកាចំនួន ៨៤,៤២០ ,០០០រៀល ។លោកប្រាក់ សុវណ្ណ និង លោកស្រី សរុបថវិកាចំនួន ៥,៤០០,០០០រៀលម។លោក សំ លាងទ្រី ថវិកាចំនួន១៣,២៤១,០ ០០រៀល។ក្រុមការងារខេត្តចុះជួយឃុំភ្នំត្បែងមួយ សរុបថវិកាចំនួន ៤,៩៨០,០០០រៀល ។គណៈកម្មាធិការគណបក្សឃុំភ្នំត្បែង១ ថវិកាចំនួន ៣,០២០,០០០រៀល ៕