ដោយ:ប.ជ័យ / បន្ទាយមានជ័យ:លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ អញ្ជើញត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដូសឬម្ចុលទី២ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ថ្ងៃទី១៩ ខែកញ្ញា គឺជាការដំណើរការចាក់ចាក់វ៉ាក់សាំង ដូសទី២ ជូនដល់ប្រជាពលរដ្ឋនៅសេសសល់នាស្រុកនេះ ៕សរន