ដោយៈសុផល/ភ្នំពេញ៖គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភានិងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ .ក )នឹងរៀបចំផ្ទាំងបដាផ្សព្វផ្សាយក្រោមខ្លឹមសារចូលរួមអបអរសាទរពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ៣ការពារ ៣កុំ ដើម្បីជាការចូលរួមចំណែកក្នុងការជំរុញការយល់ដឹងនិងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ក្នុងពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនៅតាមបណ្តាវត្តអារា មទូទាំង២៥រាជធានី ខេត្ត។
ផ្ទាំងបដាអប់រំផ្សព្វផ្សាយ ដែលជាការរួមចំណែករបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ត្រូវបានប្រគល់ជូនគណៈកម្មការទី៧នៃរដ្ឋសភានិង ស.ស.យ.ក កាលពីថ្មីៗនេះ ដោយមានការចូលរួមប្រគល់-ទទួលដោយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា និងលោក ខៀវភារិទ្ធលេខាធិការនិងជាតំណាងលោកហ៊ុនម៉ានីប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។ផ្ទាំងបដាទាំងនេះនឹងចងនៅតាមបណ្តាវត្តអារាមនានានៅទូទាំងប្រទេសតាមរយៈក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា មុនថ្ងៃកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកាបានលើកឡើងថា«យើងខ្ញុំមានសេចក្តីរីករាយណាស់ដែលពិធីបុណ្យភ្ជុំបិណ្ឌត្រូវ បានអនុញ្ញាតឱ្យប្រារព្វតាមប្រពៃណីជាតិបន្ទាប់ពីកម្ពុជាសម្រេចបានអត្រាការចាក់វាក់សាំងកូវីដ-១៩ខ្ពស់គួរជាទីមោទន។យ៉ាងណាក៏សូមឱ្យបងប្អូនទាំងអស់រីករាយដោយប្រកាន់ខ្ជាប់នូវ៣ការពារជានិច្ច ដើម្បីសុខសុវត្ថិភាពហើយយើងខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចប្រារព្វពិធីបុណ្យជាតិធំៗទាំងឡាយទៀត តាមគន្លងថ្មីក្នុងបរិបទ កូវីដ-១៩នេះ។»
លោកខៀវ ភារិទ្ធ លេខាធិការ តំណាងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា មានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្ជ្រាបសារអប់រំ និងក្រើនរំឭកដល់លោកយាយ លោកតា អ៊ុ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ។ លោកបានបន្ថែមថា «កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការរួមចំណែកដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ តែក៏ជាបុណ្យកុសលដ៏ថ្លៃថ្លាមួយផងដែរ។»
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូកា-កូឡាកម្ពុជាកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្តល់ជំនួយបន្ទាន់ស្បៀង១០,០០០កញ្ចប់សម្រាប់ចែកជូនដល់កម្មករកម្មរិនីរោងចក្រដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទខ្ទប់អំឡុងដើមខែឧសភា ឆ្នាំ២០២១ និងបេសកកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក៏ដូចជាការចូលរួមអប់រំ ផ្សព្វផ្សាយនូវវិធានការ ៣កុំ ៣ការពារជាផ្ទាំងផ្សព្វផ្សាយមាននៅទីសាធារណៈនានារួចមកហើយ៕Ph